Saturday, October 11, 2025
Homeព័ត៌មានជាតិចិនស្រវឹងបើករថយន្តបុកគេ ធ្វើប្ញកច្រឡោងខាម

ចិនស្រវឹងបើករថយន្តបុកគេ ធ្វើប្ញកច្រឡោងខាម

ភ្នំពេញ ៖ នារីនិងបុរសជាជនជាតិចិន2នាក់ ក្រោយពីស្រវឹងជោកជាំបានបើករថយន្ត ម៉ាកកាមេរីបាឡែន មួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប ដែលឈរនៅចិញ្ចើមផ្លូវ ជាប់ជើងជាមួយរថយន្ត ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់ ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង1និង30នាទីរំលងអធ្រាត្រ  ឈានចូលថ្ងៃទី06 ខែមេសា ឆ្នាំ2018 ស្ថិតនៅជិតស្ពាននាគភ្លោះ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបនោះ (បុរសរងគ្រោះ) ឈរលេងនៅចិញ្ចើមផ្លូវមិនចាប់អារម្មណ៍ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AH-8662 បើកបរដោយនារីម្នាក់ និងរួមដំណើរជាមួយបុរសម្នាក់ជាជនជាតិចិនទាំង2នាក់ ដែលមានសភាពស្រវឹងជោកជាំនោះ បានរេចង្កូតទៅបុកចំម៉ូតូដែលចតនៅចិញ្ចើមផ្លូវ ត្រូវបុរសម្នាក់ដែរឈរក្បែរនោះ កៀបជើងជាប់នឹងរថយន្តរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះធ្វើឱ្យប្រជាពលរដ្ឋ ខឹងសម្បានាំគ្នាស្តីបន្ទោសឱ្យអ្នកបើកបរជាជនជាតិចិននោះ ធ្វើឱ្យជនជាតិចិននោះ ខឹងឡើងលើរថយន្ត ហើយដោះអាវគប់ចោល ធ្វើប្ញកច្រឡោងខាម គ្មានខ្លាចអ្នកណាឡើយ  ហើយថែមទាំងឡើងលើដំបូលរថយន្តស្រែកឡូឡាទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បាននាំខ្លួនជនបង្កទាំង2នាក់នោះ និងរថយន្ត យកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន  ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមនីតិវិធី៕

RELATED ARTICLES