Friday, November 22, 2024
Homeព័ត៌មានជាតិឪចុងតណ្ហាក្រាស់ ចាប់រំលោភកូនស្រី

ឪចុងតណ្ហាក្រាស់ ចាប់រំលោភកូនស្រី

ខេត្តរតនគិរី ៖ បុរសជាឪចុងតណ្ហាក្រាស់ម្នាក់ បានចាប់រំលោភកូនស្រីដែលទើបមានអាយុ១១ឆ្នាំ រហូតបានសម្រេច និងបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង២០នាទី ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨  នៅស្រុកបកែវ។

ក្មេងស្រីដែលត្រូវឪចុងរំលោភនោះ ជាកូនស្រីច្បងនៅក្នុងគ្រួសារ ជាជនជាតិខ្មែរ ត្រូវជាកូនចុងរបស់ជនសង្ស័យ បន្ទាប់ពីម្ដាយរបស់នាងភប់ប្រសព្វ រួមរស់ជាមួយ ។ ចំណែកបុរសជាឪចុងល្មោភកាមនោះ មានឈ្មោះនួន សាំង អាយុ៤៦ឆ្នាំ ជាជនជាតិខ្មែរ មានទីកន្លែងកំណើតនៅភូមិផ្សារដំបង ឃុំដើមដួង ស្រុមបន្ទាយមាស ខេត្តកំពត ។

លោកជួប វណ្ណរក្ស អធិការនគរបាលស្រុកបរកែវ បានឲ្យដឹងថា ការដែលដឹងថា ក្មេងស្រីអាយុ១១ឆ្នាំ ត្រូវឪចុងចាប់រំលោភបានសម្រេច ដោយសារម្ដាយក្មេងស្រីមកដាក់ពាក្យបណ្ដឹង ខណៈដែលជនល្មើស ជាប្ដីចុង បានរត់គេចខ្លួនបាត់ ។

ទោះបីយ៉ាងណា មកដល់ពេលនេះ ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងនគរបាលជំនាញ នៃស្រុកបរកែវ កំពុងចុះស្រាវជ្រាវតាមចាប់ខ្លួនឪពុកចុងអប្រិយចាប់រំលោភកូនស្រីមិនទាន់គ្រប់អាយុនោះ មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ដែលខ្លួនបានប្រព្រឹត្ត ៕

 

RELATED ARTICLES