Sunday, October 12, 2025
Homeព័ត៌មានជាតិប្រពន្ធកូនមិននៅផ្ទះ ប្តីរំលោភប្អូនថ្លៃស្រី គេចខ្លួន៥ថ្ងៃជាប់ខ្នោះ

ប្រពន្ធកូនមិននៅផ្ទះ ប្តីរំលោភប្អូនថ្លៃស្រី គេចខ្លួន៥ថ្ងៃជាប់ខ្នោះ

ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ឆ្លៀតពេលប្រពន្ធកូនរបស់ខ្លួនមិននៅផ្ទះ ស្រាប់តែបែកគំនិតចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ដែលត្រូវជាប្អូនថ្លៃរបស់ខ្លួនរហូតដល់បានសម្រេច លុះធ្វើសកម្មភាពរួច ក៏ព្យាយាមរត់គេចខ្លួនអស់រយៈពេល៥ថ្ងៃ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ អូសកយកមកចាត់ការតាមច្បាប់។

ករណីបងប្រុសចាប់រំលោភប្អូនថ្លៃស្រីនេះ បានកើតឡើង កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ លុះធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនអស់រយៈពេល៥ថ្ងៃ ចុងក្រោយក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចស្ពានអាកាស៧មករា ស្ថិតក្នុងខណ្ឌទួលគោក។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភប្អូនថ្លៃស្រីនេះ មានឈ្មោះសៅ គឹមស្រន់ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ មានប្រពន្ធឈ្មោះអន ចន្នី អាយុ២៥ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន មានកូនប្រុសស្រីចំនួន២នាក់ក្នុងបន្ទុក និងមានស្រុកកំណើតនៅភូមិអង្គទង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ អ.ស.ឡ អាយុទើប១០ឆ្នាំ ជាសិស្ស រស់នៅក្នុងបន្ទុកគ្រួសារ និងស្នាក់នៅបន្ទប់ជួលជាប់គ្នា ត្រូវជាប្អូនស្រីបង្កើតរបស់ប្រពន្ធជនសង្ស័យ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ គ្រាដែលគ្មានអ្នកនៅផ្ទះ នៅតែនាងម្នាក់ឯងកំពុងដេកក្នុងបន្ទប់ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះសៅ គឹមស្រន់ ត្រូវជាបងថ្លៃ បានចូលមកធ្វើសកម្មភាពចាប់នាងរំលោភទាំងកំរោល រហូតដល់បានសម្រេច។

បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ បានស្កប់ស្កល់តណ្ហារួចហើយ ជនសង្ស័យល្មោភកាមក៏បានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកក្មេងស្រីរងគ្រោះ នៅពេលឪពុកម្តាយត្រឡប់មកវិញ ក៏រៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់គ្មានសល់ រួចក៏ត្រូវឪពុកម្តាយនាំទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចក៏បានចាប់ខ្លួនជនដៃដល់ពីបទរំលោភប្អូនថ្លៃស្រី អាយុទើប១០ឆ្នាំរហូតបានសម្រេច ខណៈដែលប្រពន្ធកូនមិននៅផ្ទះ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES