Sunday, January 19, 2025
Homeសង្គម និងជីវិតបងប្អូនបង្កើត ល្បួងស្រីដើរលេង រំលោភបូករហូតសន្លប់

បងប្អូនបង្កើត ល្បួងស្រីដើរលេង រំលោភបូករហូតសន្លប់

ខេត្តកណ្តាល ៖ យុវជនឈាមរាវ២នាក់បងប្អូនបង្កើតនឹងគ្នា បានល្បួងនារីម្នាក់ ដែលជាមនុស្សមានសតិមិនប្រក្រតី ទៅដើរលេងនៅក្នុងកម្មវិធីសង្គ្រានឆ្នាំថ្មី លុះទៅដល់កន្លែងស្ងាត់ ក៏បែកគំនិតចាប់រំលោភបូកទៅលើនារីរងគ្រោះ រហូតដល់បានសម្រេចម្នាក់ម្តងៗ បណ្តាលឱ្យនារីរងគ្រោះសន្លប់បាត់មាត់ឈឹង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុំចភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ។

នារីរងគ្រោះ ដែលត្រូវប្រុសព្រាន២នាក់បងប្អូនចាប់រំលោភបូក រហូតដល់សន្លប់ មានឈ្មោះច.ច.ល អាយុ២៥ឆ្នាំ ជាមនុស្សមានសតិមិនសូវប្រក្រតី មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិពោធិរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ។ ចំណែកជនសង្ស័យមានគ្នា២នាក់ (បងប្អូនបង្កើត) រួមមាន ទី១-ឈ្មោះរឿន ធូ អាយុ២០ឆ្នាំ មុខរបរជាងថតរូប និងទី២-ឈ្មោះរឿន សម្បត្តិ ហៅតាប់ អាយុ២៥ឆ្នាំ មុខរបរជាងថតរូប។ ជនសង្ស័យល្មោភកាមទាំង២នាក់បងប្អូន មានលំនៅភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យទាំង២នាក់ខាងលើ បាននាំគ្នានិយាយលួងលោម នារីរងគ្រោះដែលមានសតិមិនគ្រប់ ដោយបបួលទៅដើរលេងក្នុងកម្មវិធីសង្ក្រាន្តនៅភ្នំព្រះរាជទ្រព្យ។ ក្រោយមកនារីរងគ្រោះ ក៏បានយល់ព្រមមកតាម ទើបជនសង្ស័យទាំង២នាក់ បាននាំនារីរងគ្រោះដើរកាត់តាមកន្លែងរោងលក់ដូរ ឡើងតាមផ្លូវបេតុងខាងជើង ទៅវត្តធម្មកេរ្តិ៍ ហើយដើរចុះក្រោមបន្តិចដល់កន្លែងស្ងាត់ ជនសង្ស័យទាំង២នាក់ ក៏បានធ្វើសកម្មភាពចាប់នារីរងគ្រោះផ្តួលដេក ទៅលើដី រួចហើយចាប់ស្រាតខោអាវ បម្រុងធ្វើសកម្មភាពរំលោភ ប៉ុន្តែត្រូវនារីរងគ្រោះ រើបម្រះរត់ទាំងខ្លួនស្រាតននលគក បានប្រហែល២០ម៉ែត្រ ក៏ដួល ពេលនោះជនសង្ស័យទាំង២នាក់ ក៏បានចាប់វាយនារីរងគ្រោះចំដើមទ្រូង និងពោះបណ្តាលឱ្យនារីរងគ្រោះដួលដេកនឹងដីសន្លប់ស្តូក បន្ទាប់មក ជនសង្ស័យឈ្មោះរឿន ធូ ក៏បានស្រាតខោខ្លួនឯងចេញ រួចធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះរហូតដល់បានសម្រេចម្តង បន្ទាប់មកទៀតជន សង្ស័យឈ្មោះរឿន សម្បត្តិ ហៅតាប់ ត្រូវជាបងបង្កើតក៏បានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះបានសម្រេចបន្ថែមទៀត។

ប្រភពដដែលបន្តថា រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ សាច់ញាតិនារីរងគ្រោះ បានបាត់នារីរងគ្រោះមិនឃើញមកផ្ទះ ក៏នាំគ្នាដើររក ស្រាប់តែលឺដំណឹងថា មានគេឃើញនារីរងគ្រោះនៅកន្លែងកើតហេតុ ក៏ផ្អើលឆោឡោទៅមើល រួចនាំនារីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ។ បន្ទាប់មកប្អូនស្រីបង្កើតរបស់នារីរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងប្តឹងជនសង្ស័យខាងលើតែម្តង។

ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ នាំយកមកសាកសួរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES