Sunday, October 12, 2025
Homeព័ត៌មានជាតិចាប់បានហើយ!!! ឃាតករសារភាពថា ១០ឆ្នាំមុនរំលោភបង លើកនេះរំលោភប្អូនរួចសម្លាប់ បោះសពចោលក្នុងស្រះ

ចាប់បានហើយ!!! ឃាតករសារភាពថា ១០ឆ្នាំមុនរំលោភបង លើកនេះរំលោភប្អូនរួចសម្លាប់ បោះសពចោលក្នុងស្រះ

ខេត្តព្រៃវែង ៖ ជនសង្ស័យជាឃាតករចិត្តកំណាចឃោរឃៅ ដែលបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំ រួចសម្លាប់បំបិទមាត់ និងបានយកសពទៅបោះចោលចូលស្រះទឹកក្នុងវត្ត កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបរិវេណវត្តសទ្ធា ស្ថិតក្នុងភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច ត្រូវបានសមត្ថកិច្ចជំនាញខេត្តព្រៃវែង ស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនជាឃាតករបាន កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិឃុំកើតហេតុខាងលើ។

ជនសង្ស័យជាឃាតករដៃឆៅដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះពេជ ពិសី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះដែលត្រូវឃាតករដៃឆៅរំលោភសម្លាប់យ៉ាងព្រៃផ្សៃនេះ មានឈ្មោះច.ស.ជ អាយុ៥ឆ្នាំ មានឪពុកឈ្មោះពុត ចាន់ អាយុ៤៨ឆ្នាំ ម្តាយឈ្មោះរស់ ហេន អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកពៅ ជីវី ស្នងការរងខេត្តព្រៃវែង បានប្រាប់ឱ្យដឹងថា ក្រោយកើតមានករណីឃាតកម្មរំលោភសម្លាប់ យ៉ាងឃោរឃៅខាងលើរួចមក សមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការបំបែកសំណុំរឿងក្តី និងចាប់ខ្លួនជនដៃដល់ជាឃាតករបាន កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នំ២០១៨ នៅចំណុចភូមិឃុំកើតហេតុខាងលើ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករឈ្មោះពេជ ពិសី បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ អាយុ៥ឆ្នាំ ដែលរស់នៅក្នុងភូមិជាមួយគ្នាប្រាកដមែន។

 

ជនសង្ស័យជាឃាតករ បន្តសារភាពថា នៅមុនពេលកើតហេតុ ខណៈដែលឃើញក្មេងស្រីរងគ្រោះដើរលេងតែម្នាក់ឯង រូបគេក៏ល្បួងហៅក្មេងស្រីរងគ្រោះចូលទៅលេងនៅក្នុងចេតិយក្នុងវត្តសទ្ធា បន្ទាប់មកក៏ចាប់រំលោភក្មេងស្រីរងគ្រោះរហូតដល់សន្លប់ ទើបច្របាច់កសម្លាប់ក្មេងស្រីរងគ្រោះ រួចយកសពទៅបោះចោលក្នុងស្រះទឹកតែម្តង។

ជនសង្ស័យជាឃាតកររូបនេះ សារភាពបន្ថែមទៀតថា តាមពិតរូបគេមិនមែនទើបតែប្រព្រឹត្តអំពើរំលោភសេពសន្ថវៈនេះ ជាលើកដំបូងទេ តែកាលពីអំឡុងឆ្នាំ២០១៧កន្លងទៅ រូបគេធ្លាប់បានចាប់រំលោភបងស្រីបង្កើតរបស់ក្មេងស្រីរងគ្រោះ ម្តងរួចមកហើយ ខណៈដែលនាង (បងស្រីរបស់ក្មេងស្រីរងគ្រោះ) ទើបមានអាយុ១០ឆ្នាំ ប៉ុន្តែកាលណោះ រូបគេនិងក្រុមគ្រួសារក្មេងស្រីរងគ្រោះបានដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការ ដោយធ្វើការសម្របសម្រួលគ្នាស្ងាត់ៗ ដោយមិនឱ្យសមត្ថកិច្ចដឹងនោះទេ។

គួររំលឹកថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ មានករណីឃាតកម្មយ៉ាងព្រៃផ្សៃមួយបានកើតឡើង នៅចំណុចមាត់ស្រះទឹកខាងត្បូងឆៀងខាងកើត ក្នុងបរិវេណវត្តសទ្ធា ស្ថិតក្នុងភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច ដោយក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវបានឃាតករចិត្តកំណាចបានធ្វើសកម្មភាពចាប់រំលោភនៅក្នុងចេតិយ រួចសម្លាប់បំបិទមាត់ និងបានយកសាកសពក្មេងស្រីរងគ្រោះបោះចោលក្នុងស្រះទឹក។

តាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្រោយពីហូបបាយថ្ងៃត្រង់រួច ខណៈដែលក្រុមគ្រួសាររវល់ការងារនៅក្នុងផ្ទះ ស្រាប់តែកូនស្រី (ក្មេងស្រីរងគ្រោះ) បានដើរលេងចេញបាត់ពីផ្ទះ ចំណែកក្រុមគ្រួសារក៏មិនចាប់អារម្មណ៍ដែរ ដោយនឹកស្មានថា កូនស្រីដើរលេងនៅក្បែរៗផ្ទះដូចសព្វដង។ លុះមួយសន្ទុះក្រោយមក ដោយសារតែមិនឃើញកូនស្រីត្រឡប់មកផ្ទះវិញ ទើបក្រុមគ្រួសារនាំគ្នាដើរតាមរក ប៉ុន្តែមិនមានអ្នកណាម្នាក់ប្រទះឃើញសោះ។ ទីបំផុត ក៏មានអ្នកភូមិប្រទះឃើញសាកសពក្មេងស្រីរងគ្រោះ នៅក្នុងស្រះទឹកក្នុងវត្តសទ្ធា ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះបានស្លាប់ដោយការរំលោភសម្លាប់ប្រាកដមែន។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្មេងស្រីរងគ្រោះត្រូវបានជនដៃដល់ជាឃាតករចិត្តកំណាចឃោរឃៅ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនៅក្នុងចេតិយ រួចក៏សម្លាប់ចោលដើម្បីបំបិទមាត់ បន្ទាប់មកក៏យកសាកសពក្មេងស្រីរងគ្រោះទៅបោះចូលក្នុងទឹកស្រះតែម្តង។ ចំណែកជនដៃដល់បានព្យាយាមរត់គេចខ្លួន តែដោយឈាមស្រែកស្បែកហៅ ទីបំផុត បន្ទាប់ពីសម្ងំលាក់ខ្លួនបាន១ថ្ងៃ សមត្ថកិច្ចក៏ស្រាវជ្រាវចាប់ខ្លួនជនដៃដល់ជាឃាតករបាននាំយកមកសួរនាំ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES