Sunday, October 12, 2025
Homeព័ត៌មានជាតិក្មេងស្រីដេកក្នុងបន្ទប់ ប្រុសស្ទាវចូលចាប់រំលោភបានម្តង រំលង៣ថ្ងៃមករំលោភម្តងទៀត

ក្មេងស្រីដេកក្នុងបន្ទប់ ប្រុសស្ទាវចូលចាប់រំលោភបានម្តង រំលង៣ថ្ងៃមករំលោភម្តងទៀត

ខេត្តព្រះសីហនុ ៖ យុវជនឈាមរាវម្នាក់ឃើញក្មេងស្រីម្នាក់ស្នាក់នៅក្នុងបន្ទប់តែម្នាក់ឯង ក៏បានធ្វើសកម្មភាពលបចូលទៅចាប់រំលោភសេពសន្ថវៈជាបន្តបន្ទាប់ រហូតដល់បានសម្រេចចំនួន២ដង បន្ទាប់មកក៏ព្យាយាមរត់គេចខ្លួនអស់រយៈពេល១ខែ ទើបត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះខាងលើនេះ បានកើតឡើង តាំងពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ និងយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ស្នាក់នៅរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យបាន កាលពីព្រលប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិឃុំកើតហេតុខាងលើ។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រីរហូតដល់បានសម្រេចដល់ទៅ២ដង មានឈ្មោះណៃ សុភ័ក្រ អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើតភូមិថ្កូវ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង សព្វថ្ងៃធ្វើការនិងស្នាក់នៅក្នុងក្រុមហ៊ុន យិះចៀ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១៥ឆ្នាំ មុខរបរផ្នែកខាងរៀបចំបន្ទប់នៅក្រុមហ៊ុនយិះចៀ ស្នាក់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងត្រូវបានជនសង្ស័យឈ្មោះណៃ សុភ័ក្រ ចាប់រំលោភរហូតដល់បានសម្រេច ចំនួន២ដងរួចមកហើយ ដោយលើកទី១ កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ខណៈដែលនាងកំពុងដេកលង់លក់នៅក្នុងបន្ទប់ ស្រាប់តែលេចមុខជនសង្ស័យខាងលើបានលបចូលមកក្នុងបន្ទប់របស់នាង រួចក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនាង រហូតដល់បានសម្រេចតែម្តង។ លុះរំលងបាន៣ថ្ងៃ មកដល់យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យក៏លបចូលក្នុងបន្ទប់របស់នាង រួចចាប់នាងរំលោភរហូតបានសម្រេចជាលើកទី២។

ក្មេងស្រីរងគ្រោះ បន្តថា ក្រោយពីធ្វើសកម្មភាពចាប់រំលោភនាងហើយ ជនសង្ស័យបានគំរាមមិនឱ្យនាងនិយាយរឿងនេះប្រាប់អ្នកណាដាច់ខាត ពុំនោះទេ គេនឹងសម្លាប់នាងចោលតែម្តង។ ចំណែកនាងដោយខ្លាចពាក្យគំរាមរបស់ជនសង្ស័យផង ណាមួយខ្លាចពេលទម្លាយរឿងចេញទៅប្រាប់គ្រួសារ ត្រូវក្រុមគ្រួសារវាយធ្វើបាបទៀត ទើបនាងចេះតែព្យាយាមបៀមលាក់ទុក្ខក្នុងទ្រូងតែម្នាក់ឯងរហូតមក។

ក្មេងស្រីរងគ្រោះ បានឱ្យដឹងទៀតថា លុះក្រោយមក ដោយសារតែឃើញនាងចេះតែអង្គុយសំកុកមិនសូវនិយាយស្តី សាច់ញាតិបាននាំគ្នាសួរនាំ រហូតដល់នាងទ្រាំលាក់បាំងតទៅទៀតលែងបាន ក៏ដាច់ចិត្តទម្លាយរឿងរ៉ាវទាំងអស់ប្រាប់សាច់ញាតិគ្មានសល់ ហើយសាច់ញាតិក៏បាននាំនាងទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំរាម បានចុះធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ បាននៅព្រលប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ រួចក៏នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះណៃ សុភ័ក្រ បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ ជាបន្តបន្ទាប់ រហូតដល់បានសម្រេចចំនួន២ដងប្រាកដមែន។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES