Sunday, October 12, 2025
Homeព័ត៌មានជាតិស្រីស្អាតត្រូវប្រុសស្ទាវកាប់ស្លាប់ក្នុងថ្លុកឈាម រួចលោតចូលទឹកទនេ្ល

ស្រីស្អាតត្រូវប្រុសស្ទាវកាប់ស្លាប់ក្នុងថ្លុកឈាម រួចលោតចូលទឹកទនេ្ល

កណ្តាល ៖ ក្មេងស្ទាវម្នាក់មិនដឹងជាមានទំនាស់ រឺគំនុំអ្វីជាមួយនឹងនារីវ័យក្មេងម្នាក់ ស្រាប់តែបានធ្វើសកម្មភាពជិះម៉ូតូដេញតាមកាប់ប្រហារ​នារីរងគ្រោះទាំងកំរោល បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២​និង៥០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបរិវេណអនុវិទ្យាល័យកំពង់ចម្លង ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។

នារីរងគ្រោះដែលត្រូវឃាតករដៃឆៅកាប់បណ្ដាលឲ្យស្លាប់ មានឈ្មោះទន់ ស្រីណយ។ ចំណែកជនដៃដល់ជាឃាតករ មានឈ្មោះរ៉ា ឆៃរ៉ាត់។ អ្នកទាំងពីរមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកនែ្លងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនដៃដល់ជាឃាតករបានជិះម៉ូតូ១គ្រឿង ដេញតាមនារីរងគ្រោះ លុះមកដល់ចំណុចបរិវេណអនុវិទ្យាល័យកំពង់ចម្លង ស្រាប់តែជនដៃដល់បានទាញកាំបិតផ្គាក់កាប់ប្រហារទៅលើនារីរងគ្រោះទាំងកំរោល បណ្ដាលឲ្យនារីរងគ្រោះស្លាប់ក្នុងថ្លុកឈាម។

 

 

ក្រោយពេលធ្វើសកម្មភាពកាប់នារីរងគ្រោះរួចហើយ ជនសង្ស័យបានជិះម៉តូឡើងស្ពានត្សឹបាសា ហៅស្ពានអ្នកលឿង រហូតដល់ពាក់កណ្តាលស្ពាន ក៏ចតម៉ូតូ ហើយលោតចុះចូលទន្លេភ្លាមៗតែម្ដង​ ហើយរហូតដល់ពេលនេះ ជនសង្ស័យមិនទាន់ឃើញឡើងគោកវិញនៅឡើយទេ​ ខណៈដែល សមត្ថកិចនគរបាលស្រុកលើកដែក កំពុងហ៊ុមព័ទ្ធតំបន់ជុំវិញទន្លេនោះ ដើម្បីតាមចាប់ខ្លួនជនសង្ស័យ៕

RELATED ARTICLES