គេហទំព័រ Nokor Thom Daily សូមធ្វើការកែតម្រូវចំពោះរូបភាពដែលបានបង្ហោះនៅក្នុងការចេញផ្សាយ នូវអត្ថបទព័ត៌មានមួយ មានចំណងជើង “ស្រីស្អាតត្រូវប្រុសស្ទាវកាប់ស្លាប់ក្នុងថ្លុកឈាម រួចលោតចូលទឹកទន្លេ” ដែលបានចេញផ្សាយកាលពីវេលាម៉ោង៣និង៣៩នាទី រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។

ដោយសារមានកំហុសឆ្គងខាងផ្នែកបច្ចេកទេស ទើបធ្វើឱ្យមានការភ័ន្តច្រឡំរូបភាពរបស់នារីរងគ្រោះ (ដាក់រូបភាពខុស) ហេតុនេះ គេហទំព័រ Nokor Thom Daily សូមធ្វើការកែតម្រូវឡើងវិញថា រូបភាពនារីម្នាក់ដែលត្រូវបានដាក់នៅក្នុងព័ត៌មានខាងលើនេះ គឺមិនមែនជារូបភាពរបស់នារីរងគ្រោះនោះទេ ពោលគឺស្ត្រីជាម្ចាស់រូបភាពនៅរស់រានមានជីវិតនៅឡើយ និងមិនមានជាប់ទាក់ទងអ្វីជាមួយនឹងករណីខាងលើនេះសោះឡើយ។
គេហទំព័រ Nokor Thom Daily សូមអភ័យទោសចំពោះម្ចាស់រូបភាព នូវកំហុសឆ្គងដោយអចេតនាមួយនេះ៕ សូមអរគុណ!
