Tuesday, March 11, 2025
Homeព័ត៌មានជាតិមិត្តហ្វូនប្រគល់រង្វាន់ទូរស័ព្ទដៃទំនើបម៉ាក iPhone X iPhone 8 Plus និង iPad Pro ទៅអតិថិជនដែលមានសំណាង

មិត្តហ្វូនប្រគល់រង្វាន់ទូរស័ព្ទដៃទំនើបម៉ាក iPhone X iPhone 8 Plus និង iPad Pro ទៅអតិថិជនដែលមានសំណាង

ភ្នំពេញ៖ ថ្មីៗនេះបន្ទាប់ពីស្វែងរកអតិថិជនដែលមានសំណាងឈ្នះរង្វាន់ពីកម្មវិធីបញ្ចូលលុយ កាលពីព្រឹកថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនមិត្ដហ្វូន បានរៀបចំ កម្មវិធីប្រគល់ រង្វាន់ ទូរស័ព្ទដៃទំនើបម៉ាក iPhone ជាច្រើនរង្វាន់ទៅដល់អតិថិជនមានសំណាងរបស់ខ្លួន ដែលក្នុងនោះមាន iPhone X ១រង្វាន់ iPhone 8 Plus ៤រង្វាន់ និង iPad Pro ៥រង្វាន់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ខែមេសា រហូតដល់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ក្រុមហ៊ុនមិត្តហ្វូនបានផ្តល់ជូននៅកម្មវិធីបញ្ចូលលុយឈ្នះរង្វាន់ទូរស័ព្ទដៃទំនើបជាច្រើនគ្រឿង ដោយអតិថិជនទាំងអស់គ្រាន់តែបញ្ចូលទឹកប្រាក់យ៉ាងតិច១ដុល្លារឡើងទៅ នឹងមានឱកាសចូលរួមដោយស្វ័យប្រវត្តិ។

អ្នកស្រីឡេង ឆៃហេង រស់នៅខេត្តកំពង់ចាម ជាអ្នកមានសំណាងឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone X បានមានប្រសាសន៍ថា៖ «ខ្ញុំបានបញ្ចូលកាតកំឡុងពេលកម្មវិធីអស់តែ១ដុល្លារ តែមិននឹកស្មានថាមានឱកាសឈ្នះរង្វាន់ធំយ៉ាងនេះសោះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់»។

អ្នកឈ្នះម្នាក់ទៀតមកពីខេត្តព្រៃវែង បងស្រី ហុង លីណា អ្នកឈ្នះរង្វាន់ iPhone 8 Plus ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ « វាជាសំណាងសម្រាប់ឆ្នាំថ្មីរបស់ខ្ញុំពីមិត្តហ្វូន រង្វាន់ពិតជាមាននិងប្រគល់ពិតប្រាកដមែន ខ្ញុំជឿជាក់នឹងសេវាកម្មរបស់មិត្តហ្វូន»។

ឆ្លើយតបនឹងការជឿទុកចិត្ដលើសេវាទូរស័ព្ទ ឈានមុខរបស់មិត្ដហ្វូន លោក ហឿង គុជច័ន្ទតារា អគ្គនាយករងរបស់ក្រុមហ៊ុនមិត្តហ្វូន ដែលបានចូលរួមជាអធិបតី ក្នុងពិធី ប្រគល់រង្វាន់នោះ បានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមចូលរួមអបអរសាទរទៅដល់អតិថិជនដែលមានសំណាងបំផុតពីកម្មវិធីបញ្ចូលលុយឈ្នះរង្វាន់ទូរស័ព្ទដៃទំនើបជាច្រើនរង្វាន់នេះ។ ឆាប់ៗនេះក្រុមហ៊ុនមិត្តហ្វូននឹងបន្តផ្តល់ជូននូវសេវាកម្មថ្មីៗ និងកម្មវិធីឈ្នះរង្វាន់ជាច្រើនទៀតផងដែរ អតិថិជនរបស់មិត្តហ្វូនទាំងអស់នឹងអាចមានឱកាសឈ្នះនៅពេលក្រោយទៀត»។

នៅក្នុងកម្មវិធីប្រគល់រង្វាន់នេះផងដែរអតិថិជនដែលមានសំណាងទាំង១០រូបរួមមាន៖ អ្នកស្រីឡេង ឆៃហេង ខេត្តកំពង់ចាម ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone X អ្នកស្រីអ៊ូត គិត ខេត្តសៀមរាប ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 8 Plus អ្នកស្រីធី វ៉ាន់ឌី ខេត្តកោះកុង ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 8 Plus អ្នកនាងហុង លីណា ខេត្តព្រៃវែង ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 8 Plus លោកឈុន ណានចៀវ ខេត្តកំពង់ស្ពឺ ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 8 Plus លោកស សាម៉ន ខេត្តស្វាយរៀង ឈ្នះរង្វាន់ iPad Pro អ្នកស្រីអ៊ុច ចន្ធី ខេត្តកំពង់ចាម ឈ្នះរង្វាន់iPad Pro លោកទិត្យ ចន្ធី ខេត្តកំពង់ចាម ឈ្នះរង្វាន់ iPad Pro លោកផន សេងនី ខេត្តកំពង់ចាម ឈ្នះរង្វាន់ iPad Pro លោកយូ ព្រហ៊ីម ខេត្តកំពង់ចាម ឈ្នះរង្វាន់ iPad Pro ដោយក្នុងនោះអតិថិជន២រូបអវត្តមានទទូលរង្វាន់ដោយរវល់ភារកិច្ចផ្ទាល់ខ្លួន៕

RELATED ARTICLES