ភ្នំពេញ៖ យុវជនម្នាក់ មិនដឹងជាមានរឿងអី ស្រាប់តែយកកូនកាំបិតចិតបន្លែ មកចាក់ទម្លាយពោះខ្លួនឯង បណ្ដាលឲ្យធ្លាយពោះវៀនចេញមកក្រៅ រងរបួសធ្ងន់ ត្រូវគេដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ តែម្ដង ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៤៥នាទីរសៀលថ្ងៃទី១៥ ខែសីហានេះ នៅ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
យុវជនខាងលើមិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ មានអាយុប្រហែល២០ឆ្នាំ ។
ព័ត៌មានលម្អិត នឹងផ្សាយជូននៅលើទំព័រកាសែត នគរធំ ៕