Sunday, January 19, 2025
Homeសង្គម និងជីវិតល្បួងក្មេងស្រីមើលរឿងសិចក្នុងទូរស័ព្ទ ចាប់រំលោភ១ភ្លែត៣ដង

ល្បួងក្មេងស្រីមើលរឿងសិចក្នុងទូរស័ព្ទ ចាប់រំលោភ១ភ្លែត៣ដង

ខេត្តក្រចេះ ៖ យុវជនឈាមរាវម្នាក់ បានលួងលោមក្មេងស្រីតូចម្នាក់ ឱ្យមើលរឿងសិចនៅក្នុងទូរស័ព្ទរបស់ខ្លួន រួចក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះរហូតដល់បានសម្រេចមួយភ្លែត៣ដង រួចគំរាមមិនឱ្យក្មេងស្រីរងគ្រោះនិយាយរឿងនេះប្រាប់អ្នកណាដាច់ខាត លុះក្រោយមកញៀនញ៉ាម ក៏តាមចាប់រំលោភម្តងទៀត តែត្រូវប្អូនស្រីរបស់ក្មេងស្រីរងគ្រោះឃើញ រត់ទៅប្រាប់ម្តាយ ទើបបែកធ្លាយរឿងរ៉ាវ និងត្រូវសមត្ថកិច្ចចាប់វាយខ្មោះជនសង្ស័យយកទៅចាត់ការតាមច្បាប់។

ករណីប្រុសស្ទាវរំលោភសេពសន្ថវៈក្មេងស្រីនេះ បានកើតឡើងលើកទី១ (មិនចាំខែថ្ងៃ) លុះលើកទី២ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យប្រុសធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះជាលើកទី២ ក៏បែកធ្លាយរឿងរ៉ាវ និងត្រូវសមត្ថកិច្ចចុះចាប់ខ្លួន នៅចំណុចផ្ទះជីដូនចិញ្ចឹមរបស់ជនសង្ស័យ និងត្រូវជាជីដូនបង្កើតរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងស្រុកចិត្របុរី។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រី មួយភ្លែត៣ដងនេះ មានឈ្មោះគីម និត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ សព្វថ្ងៃស្នាក់នៅជាមួយជីដូនចិញ្ចឹមម្នាក់ ដែលត្រូវជាជីដូនបង្កើតរបស់ក្មេងស្រីរងគ្រោះ ក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជាមួយគ្នា។

យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ថា ដោយសារតែពួកគាត់ប្រកបរបរធ្វើចម្ការ និងត្រូវស្នាក់នៅក្នុងផ្ទះចម្ការ ទើបទុកកូនស្រី (ក្មេងស្រីរងគ្រោះ) ឱ្យនៅជាមួយជីដូន នៅចំណុចផ្ទះកើតហេតុខាងលើ។ ចំណែកជនសង្ស័យ កន្លងមកគឺជាក្មេងកំព្រាឯកា ទើបម្តាយរបស់គាត់ឃើញអាណិត ក៏ទទួលយកមចិញ្ចឹម ទំនុកបម្រុង ទុកដូចជាចៅបង្កើតដែរ។

ពាក្យបណ្តឹងខាងលើបន្តថា លុះមកដល់ថ្ងៃកើតហេតុ (មិនចាំថ្ងៃខែច្បាស់) ខណៈដែលជីដូនមិននៅផ្ទះ ជនសង្ស័យក៏បានធ្វើសកម្មភាពលួងលោមឱ្យកូនស្រីរបស់គាត់ មើលរឿងសិចនៅក្នុងទូរស័ព្ទរបស់គេ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់កូនស្រីរបស់គាត់រំលោភរហូតដល់បាន សម្រេច មួយភ្លែតដល់ទៅ៣ដង។ បន្ទាប់ពីរំលោភកូនស្រីគាត់រួចហើយ ជនសង្ស័យបានគំរាមមិនឱ្យកូនស្រីគាត់និយាយរឿងនេះប្រាប់អ្នកណាដាច់ខាត ពិសេសជីដូន និងគាត់ជាម្តាយ។ រហូតមកដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យឆ្លៀតពេលដែលជីដូនមិននៅផ្ទះ ក៏ប៉ុនប៉ងចាប់រំលោភកូនស្រីរបស់គាត់ម្តងទៀត តែសំណាងល្អត្រូវកូនស្រីរបស់គាត់ម្នាក់ទៀត ប្រទះឃើញក៏រត់ទៅប្រាប់ជីដូន និងប្រាប់គាត់ជាម្តាយ ទើបធ្វើឱ្យរឿងរ៉ាវខាងលើបានបែកធ្លាយ រហូតឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យយកទៅចាត់ការតាមច្បាប់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាធ្លាប់បានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះ ដូចអ្វីដែលបានប្តឹងចោទប្រកាន់មែន។ ដោយកន្លងមក នៅមុនពេលគេធ្វើសកម្មភាព រូបគេបានល្បួងឱ្យក្មេងស្រីរងគ្រោះ មើលវីដេអូសិចក្នុងទូរស័ព្ទរបស់គេ រួចក៏ធ្វើសកម្មភាពចាប់រំលោភបានសម្រេច៣ដង។ លុះដល់ថ្ងៃកើតហេតុ នៅពេលឃើញជីដូនមិននៅផ្ទះ មានឱកាសស្ងាត់ល្អ រូបគេក៏ល្បួងក្មេងស្រីរងគ្រោះរំលោភនៅលើផ្ទះម្តងទៀត តែក៏ត្រូវប្អូនស្រីរបស់ក្មេងស្រីរងគ្រោះឃើញ ក៏រត់ទៅប្រាប់ជីដូន និងម្តាយ ទើបបែកការណ៍តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES