Monday, October 13, 2025
Homeព័ត៌មានជាតិស្ពានដែក​បេ​ឡេ​ឫស្សី​កែវ សម្ពោធនៅថ្ងៃស្អែក

ស្ពានដែក​បេ​ឡេ​ឫស្សី​កែវ សម្ពោធនៅថ្ងៃស្អែក

ភ្នំពេញ​៖​ ស្ពានដែក​បេ​ឡេ​ឫស្សី​កែវ ​ឆ្លងកាត់​ទន្លេសាប ត្រូវដាក់សម្ពោធនៅថ្ងៃស្អែកនេះ ​ក្រោម​អធិបតីភាព​លោកអភិបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង  ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ក្រោម​ឱវាទ និង​តំណាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ផង​ដែរ។

 

សូមស្វែងយល់អំពីគម្រោងសាងសង់ស្ពានដែកបេឡេឫស្សីកែវៈ

-ចាប់ផ្តើមសាងសង់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ គឺមានរយៈពេលសាងសង់ ៦ខែ ១១ថ្ងៃ
-សាងសង់ដោយក្រុមហ៊ុន OCIC
-ស្ពានមានប្រវែងសរុប៥៥ម ក្នុងនោះ តួស្ពានប្រវែង៥០៥ម គល់ស្ពានសងខាងប្រវែង១៥០ម ទទឹងស្ពាន១២ម
-ស្ពានបេឡាឆ្លងកាត់ទន្លេសាប ស្ថិតនៅស្របចម្ងាយពីគម្រោងស្ពានបេតុង ២២ម
-សរសរស្ពានចំនួន១៣ ប្រឡោះសរសរចំនួន១២
-ប្រឡោះចំនួន២ នៅកណ្តាលទន្លេពីសរសរមួយទៅសរសរមួយ សម្រាប់នាវាចរប្រវែង៤១ម និងប្រឡោះចំនួ១០ទៀត ប្រវែង២៨ម ទៅ៣២ម
-កំពស់ស្ពានសុវត្ថិភាព២០.៥ម ធៀបនឹងទឹកទន្លេស្រកទាបបំផុត និងកំពស់ស្ពានសុវត្ថិភាព ១០.៥ម ធៀបនឹទឹកទន្លេឡើងខ្ពស់បំផុត ។ កំពស់គឺប្រហាក់ប្រហែលស្ពានជ្រោយចង្វារ ។
-ជាស្ពានចរាចរទ្វេទិស សម្រាប់រថយន្ត១គន្លងទៅ ១គន្លងមក និងម៉ូតូ១គន្លងទៅ ១គន្លងមក
-ជម្រាលស្ពាន៤.៥% ឯលើកណ្តាលទន្លេជម្រាល ០%
-ល្បឿនកំណត់ ២៥គម ក្នុង១ម៉ោង
-កំពស់យានយន្តអនុញ្ញាត្ត មិនលើស២.៨ម និងហាមរថយន្តក្រុងឆ្លងកាត់
-ទម្ងន់យានយន្តអនុញ្ញាត មិនលើស៥តោន
-មិនអនុញ្ញាតអ្នកថ្មើរជើងដើរឆ្លងកាត់ស្ពាន
-តម្លើងបង្គោលភ្លើងលើស្ពានចំនួន៣៤បង្គោល និងផ្លូវសងខាងចំនួន១៦បង្គោល សរុបបង្គោលភ្លើងចំនួន៥០បង្គោល។ កំពស់បង្គោលភ្លើង១០ម ជាប្រភេទ LED។
-តម្លើងភ្លើងហ្វានៅខាងក្រោមស្ពាន និងបារ៉ាសការពារសុវត្ថិភាព សម្រាប់នាវាចរឆ្លងកាត់
-កំពស់បង្កាន់ដៃស្ពាន១.៧ម ពាសដោយសំណាញ់ដែក
-ប្រវែងពីផ្លូវជាតិលេខ៥ ដល់ផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពាន មានប្រវែងសរុប៩៧៥ម
-មានរង្វង់មូលនាងទេពមច្ឆា នៅតំបន់ជ្រោយចង្វារ
-តម្លើងភ្លើងស្តុបសរុបចំនួន ២កន្លែង គឺនៅប្រសព្វផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ ៦។
-បំពាក់ស្លាកសញ្ញាចរាចរ គូសគំនូសចរាចរ និងតម្លើងប៉ារ៉ាសដែកកំពស់ ២.៨ម សងខាងស្ពាន៕

RELATED ARTICLES