Sunday, December 22, 2024
Homeព័ត៌មានជាតិជិះ​ម៉ូតូ​ដួល​ខ្លួន​ឯង​ស្លាប់ ក្រុម​គ្រួសារ​សង្ស័យ​​ថា​​ជា​​ករណី​​ឃាត​​កម្ម​​

ជិះ​ម៉ូតូ​ដួល​ខ្លួន​ឯង​ស្លាប់ ក្រុម​គ្រួសារ​សង្ស័យ​​ថា​​ជា​​ករណី​​ឃាត​​កម្ម​​

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី់១៤ ខែសីហា មានយុវជនម្នាក់ ជិះម៉ូតូដួលរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកសែនសុខ ដឹកទៅសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ជាអកុសលបានស្លាប់កាលពីរសៀលថ្ងៃទី១៥ ខែសីហា ត្រូវបានក្រុមក្រួសារសពប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះពិនិត្យដោយសង្ស័យថា ជាអំពើឃាតកម្ម បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីម៉ោង៤ល្ងាចថ្ងៃទី១៥ ខែសីហា នៅសហគមន៍សែនសុខ១ ក្រុម៥ ផ្លូវលំ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សពឈ្មោះ សៅ សុវណ្ណ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសន្តិសុខនៅហ្គ្រេនភ្នំពេញ ស្នាក់នៅផ្ទះលេខ១៣៨ ផ្លូវលំ ក្នុងសហគមន៍សែនសុខ១ ក្រុម៥ ផ្លូវលំ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ប្រភពពីសាច់ញាតិសពបានប្រាប់ថានៅល្ងាចមុនកើតហេតុសពខាងលើបានសុំលុយគាត់ចំនួន៥០០០រៀលចាក់សាំងដោយជិះម៉ូតូគុបជ្រុងសេ៥០ ពណ៌ឈាមជ្រូក ដឹកយុវជនម្នាក់ទៀតមិនដែលស្គាល់ចេញពីផ្ទះដោយប្រាប់ថាទៅចូលរួមកម្មវិធីគេរហូតដល់ម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃ១៥ ខែសីហា មានសន្តិសុខនៅហ្គ្រេនបានខលប្រាប់ថា ជនគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរថយន្តសង្គ្រោះដឹកមកកាន់មន្ទីពេទ្យបង្អែកអន្លង់ក្ងានហើយសុំអោយបងប្អូនទៅមើលផង គ្រូពេទ្យទូរស័ព្ទប្រាប់សន្តិសុខតាមលេខក្នុងទូរស័ព្ទ ។

ប្រភពដដែលបានប្រាប់ទៀតថា ក្រោយពីគាត់ទៅដល់មន្ទីបង្អែកហើយគ្រូពេទ្យបានប្រាប់ថា ស្ថានភាពជំងឺធ្ងន់ធ្ងរណាស់ត្រូវបញ្ជូបន្តទៅមន្ទីពេទ្យខ្មែរមិត្តភាពសូវៀត(ពេទ្យរុស្សី) ហើយខាងមន្ទីពេទ្យបង្អែកក៍បញ្ជូនទៅកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហារហូតដល់រសៀលដដែលបានស្លាប់ក្នុងមន្ទីពេទ្យ តែក្រុមក្រួសារមិនអស់ចិត្តក៍រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យទៅលើសពដោយសង្ស័យថា ខ្លាចជាករណីឃាតកម្ម(មានគេវាយកូនគាត់) ។

fgdfdsds
រោងបុណ្យសព

តាមសំដីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ក្រោយពីមានក្រុមគ្រួសារសពប្តឹងពួកគាត់បានរាយការណ៍ទៅថ្នាក់លើនិងបានសហការចុះពិនិត្យទៅលើសពនិងសាកសួរជំវិញកន្លែងកើតហេតុភ្លាមៗដោយសនិដ្ឋានជំហានដំបូងថាករណីដែលឈាដល់ធ្វើឲ្យយុវជនខាងលើ ស្លាប់នេះអាចជិះម៉ូតូដួលគ្រោះថ្នាក់រងរបួសធ្ងន់ ដោយខ្លួនឯងប៉ុណ្ណោះពីព្រោះក្រោយពីសាកសួរសាក្សីនៅកន្លែងកើតហេតុរួចមក ។

គួររំលឹកថា កាលពីម៉ោង១១និង៣០នាទីគេប្រទេះឃើញយុវជនខាងលើ ដួលម៉ូតូនៅចំណុចផ្លូវលំភូមិសំរោងទាវសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខដោយស្ថានភាពសន្លប់ស្តូកស្តឹងកៀនរបងថ្មចំណែកម៉ូតូឃើញដួលលើផ្លូវលំបែកម៉ាស៊ីនខាងស្តាំ ផងហើយក៍ទំនាក់ទំនងហៅរថយន្តសង្គ្រោះបង្អែកអន្លង់ក្ងានមកដឹកតែម្តងទៅ ។

សមត្ថកិច្ចជំនាញក្រោយពីពិនិត្យទៅលើសាកសពបានប្រាប់ថា សពយុវជនខាងលើ គឺស្លាប់ដោយសារជិះម៉ូតូដួលខ្លួនឯង មិនមែនជាករណីឃាតកម្មឡើយ សពត្រូវបានក្រុមក្រួសារធ្វើបុណ្យតាមប្រពៃណី ៕

សុខ ស៊ីឌី

RELATED ARTICLES