Monday, October 13, 2025
Homeព័ត៌មានជាតិតាចាប់រំលោភចៅស្រី២នាក់ គំរាមកាត់ដៃជើង ឱ្យដើរសុំទានគេ

តាចាប់រំលោភចៅស្រី២នាក់ គំរាមកាត់ដៃជើង ឱ្យដើរសុំទានគេ

ខេត្តកណ្តាល ៖ ក្មេងស្រីតូចៗ២នាក់បងប្អូន ត្រូវបានឪពុកម្តាយយកមកផ្ញើឱ្យជីតាជួយមើលថែ ព្រោះរវល់ចេញទៅធ្វើការរកស៊ីនៅ ភ្នំពេញ ស្រាប់តែដេកក្បែរចៅស្រីយូរៗទៅ ជីតាក៏បែកគំនិត ចាប់រំលោភចៅស្រីបង្កើតរបស់ខ្លួនទាំង២នាក់ រហូតដល់បានសម្រេច និងថែមទាំង គំរាមមិនឱ្យនិយាយប្រាប់អ្នកណាដាច់ខាត ពុំនោះទេ នឹងកាត់ដៃជើង ឱ្យដើរសុំទានគេ ទីបំផុតក្មេងស្រីទាំង២នាក់ ទ្រាំនឹងទង្វើដ៏គំរក់របស់ជីតា មិនបាន ក៏ទម្លាយរឿងរ៉ាវប្រាប់ម្តាយ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកជីតាល្មោភកាមយកទៅចាត់ការតាមច្បាប់។

ករណីជីតាល្មោភកាមចាប់រំលោភចៅស្រីបង្កើត២នាក់ រហូតដល់បានសម្រេចនេះ បានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។ លុះរឿងរ៉ាវបែកធ្លាយ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ចុះឃាត់ខ្លួននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ដើម្បីនាំមកធ្វើការសាកសួរ។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភចៅស្រីបង្កើតខ្លួនឯង មានឈ្មោះឌឹម សុខឿន ហៅគ្រូអឿន អាយុ៦១ឆ្នាំ ត្រូវជាជីតា។ ចំណែក ក្មេងស្រីរងគ្រោះជាចៅស្រីទាំង២នាក់ រួមមាន ទី១-ឈ្មោះណ.ត.ល.ហ អាយុ១០ឆ្នាំ មុខរបរសិស្ស និងទី២-ឈ្មោះណ.ត.ល អាយុ៦ឆ្នាំ មុខរបរ សិស្ស។ ជនសង្ស័យ និងចៅស្រីទាំង២នាក់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូន បានដេកនៅផ្ទះជាមួយជីតា បង្កើត (ជនសង្ស័យ) ដោយសារតែឪពុកម្តាយរបស់ពួកគេរវល់ចេញទៅធ្វើការរកស៊ីនៅភ្នំពេញ លុះមកដល់វេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យជាជីតា ក៏បានធ្វើសកម្មភាព ចាប់រំលោភចៅស្រីច្បងឈ្មោះណ.ត.ល.ហ ពេលនោះ ក្មេងស្រីរងគ្រោះភ្ញាក់ដឹងខ្លួន ស្រែកប្រាប់ជីតាថាឈឺណាស់ និងបានសំពះអង្វរកុំឱ្យជីតាធ្វើបែបនេះទៀត តែជនសង្ស័យជាជីតា មិនបានអាណិត អាសូរចៅស្រីបង្កើតរបស់ខ្លួននោះទេ គឺនៅតែបន្តសកម្មភាពរហូតដល់បានសម្រេច និងថែមទាំងប្រើពាក្យគំរាមដាក់ចៅស្រីថា “កុំមាត់ ប្រយ័ត្ន អញវ៉ៃ ហើយបើហ៊ានតែប្រាប់ម៉ែ អញកាត់ដៃ កាត់ជើង ឱ្យដើរសុំទានគេមិនខាន…”។ លុះក្រោយពីចាប់រំលោភចៅច្បងបានសម្រេចហើយ ជីតា ល្មោភកាមរូបនេះ បានបន្តទៅចាប់រំលោភចៅស្រីពៅ រហូតដល់បានសម្រេចថែមម្នាក់ទៀត ព្រមទាំងបានប្រើពាក្យគំរាមដដែលៗ។

ប្រភពដដែលបន្តថា ក្រោយពេលកើតហេតុ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូន បានរៀប រាប់រឿងរ៉ាវប្រាប់ម្តាយគ្មានសល់ ថាពួកនាងទាំង២នាក់បងប្អូនត្រូវជីតា ចាប់រំលោភរហូតដល់បានសម្រេចម្នាក់ម្តង កាលពីយប់។ ឮបែបនេះ ស្ត្រីជាម្តាយ ក៏ប្រញាប់នាំកូនស្រីទៅដាក់ពាក្យប្តឹង នៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ ដើម្បីសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

បន្ទាប់ពីទទួលបានបណ្តឹងពីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះឌឹម សុខឿន ហៅគ្រូអឿន នាំយកទៅសួរនាំនៅអធិការនគរបាលស្រុកកៀនស្វាយ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឌឹម សុខឿន ហៅគ្រូអឿន បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព ចាប់រំលោភចៅស្រីបង្កើតទាំង២នាក់មែន។

ជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះទាំង២នាក់ បានយកពួកគេមកផ្ញើឱ្យដេក ជាមួយគាត់ដែលជាជីតា ព្រោះប្តីប្រពន្ធពួកគេនោះរវល់ចេញទៅធ្វើការនៅភ្នំពេញ លុះដេកយប់ឡើង គាត់ក៏កើតមានអារម្មណ៍តណ្ហា ទើបធ្វើ សកម្មភាពរំលោភចៅស្រីច្បង រួចបន្តទៅរំលោភចៅស្រីពៅម្នាក់ទៀត ដល់បានសម្រេចដូចគ្នា និងបានគំរាមពួកគេកុំឱ្យប្រាប់ម្តាយឪពុកដាច់ខាត តែទីបំផុត រឿងរ៉ាវបានបែកធ្លាយ និងត្រូវសមត្ថកិច្ចចុះមកចាប់ខ្លួនតែម្តង។

ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ចូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES