Monday, October 13, 2025
Homeព័ត៌មានជាតិញ៉ាមពេលប្រពន្ធមិននៅ ចុងក្រោយជាប់ខ្នោះ

ញ៉ាមពេលប្រពន្ធមិននៅ ចុងក្រោយជាប់ខ្នោះ

ខេត្តកណ្តាល ៖ បុរសជាឪពុកចុងល្មោភកាមម្នាក់ ឆ្លៀតពេលប្រពន្ធមិននៅផ្ទះ ក៏ធ្វើសកម្មភាពចាប់រំលោភកូនស្រីដែលទើបនឹងមាន អាយុ៨ឆ្នាំ រហូតដល់បានសម្រេចជាបន្តបន្ទាប់ចំនួន៣ដង និងបានគំរាមមិនឱ្យកូនស្រីនិយាយរឿងនេះប្រាប់ម្តាយដាក់ខាត ពុំនោះទេ គេនឹងសម្លាប់ចោលមិនខាន ទីបំផុតក្មេងស្រីរងគ្រោះទ្រាំមិនបាន ក៏ទម្លាយរឿងរ៉ាវប្រាប់អ្នកជិតខាង និងត្រូវបានអ្នកជិតខាងនាំទៅដាក់ពាក្យបណ្តឹងឱ្យ សមត្ថកិច្ចចាប់ខ្លួនឪចុងល្មោភកាមនាំយកមកចាត់ការតាមច្បាប់។

ករណីឪចុងរំលោភកូនស្រីនេះ បានកើតឡើងតាំងពីអំឡុងចុងឆ្នាំ២០១៧មកម៉្លេះ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ទើបរឿង រ៉ាវបានបែកធ្លាយ និងត្រូវបានសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅ ចំណុចភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ។

ក្មេងស្រីរងគ្រោះ ដែលត្រូវឪចុងល្មោភកាមចាប់រំលោភបានសម្រេចដល់ទៅ៣ដង មានឈ្មោះជ.ម.ត អាយុ៨ឆ្នាំ រស់ក្នុងបន្ទុកម្តាយ និងឪពុកចុង។ ចំណែកជនសង្ស័យជាឪពុកចុង ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះហង្ស វ៉ន ហៅតួ អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់។ ទាំងពីរនាក់ឪពុកចុង និងកូនស្រី ស្នាក់នៅផ្ទះជាមួយគ្នា ក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា រាប់ចាប់តាំងពីពីចុងឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើនាងបានសម្រេចចំនួន២លើកមកហើយ។ ក្រោយពេលធ្វើសកម្មភាពរួច ឪពុកចុងរូប នេះ តែងគំរាមមិនឱ្យនាងប្រាប់ម្តាយឱ្យដឹងដាច់ខាត ពុំនេះទេកាត់នឹងសម្លាប់ចោល។ រហូតមកដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ខណៈម្តាយ របស់នាង និងជាប្រពន្ធចុងរបស់ជនសង្ស័យមិននៅផ្ទះ ជនសង្ស័យជាឪពុកចុង ក៏បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើនាង រហូតដល់ បានសម្រេចម្តងទៀត លុះធ្វើសកម្មភាពរំលោភរួច ឪពុកចុងនេះ បានប្រើពាក្យសម្តីគំរាមនាងដូចលើកមុនអ៊ីចឹង។

ក្មេងស្រីរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នាងបានទៅជួយលាងចានឱ្យអ្នកជិតខាងឈ្មោះ ផាន់ លក្ខិណា ភេទស្រី ហើយនាងក៏បាននិយាយរៀបរាប់រឿងដែលត្រូវឪពុកចុងឈ្មោះហង្ស វ៉ន ហៅតួ ចាប់រំលោភ៣ដង ទៅប្រាប់ឈ្មោះផាន់ លក្ខិណា ទាំងអស់។ បន្ទាប់មកឈ្មោះផាន់ លក្ខិណា ក៏បាននាំនាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាតតែម្តង។

 

បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងជំនាញស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត ចុះធ្វើការស្រាវជ្រាវដល់ កន្លែងកើតហេតុ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃដដែល រួចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាន នគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាឪពុកចុងឈ្មោះហង្ស វ៉ន ហៅតួ បានឆ្លើយសារភាពថា ខ្លួនពិតជាធ្លាប់បានចាប់រំលោភកូនស្រី រហូតដល់បានសម្រេចដល់ទៅ៣ដងប្រាកដមែន ដោយលើកទី១ នៅអំឡុងចុងឆ្នាំ២០១៧ (មិនចាំខែថ្ងៃ) លើកទី២នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ និងលើកទី៣ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨។

ជនសង្ស័យជាឪពុកចុងល្មោភកាមខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES