Monday, October 13, 2025
Homeព័ត៌មានជាតិតារាចម្រៀងស្រីក្មេង តន់ ច័ន្ទសីមា បើកឡានបុករបងវត្ត

តារាចម្រៀងស្រីក្មេង តន់ ច័ន្ទសីមា បើកឡានបុករបងវត្ត

ភ្នំពេញ ៖ យុវតីរូបស្រស់១ក្រុម ក្នុងនោះមានម្នាក់ត្រូវគេស្គាល់ថាជាតារាចម្រៀងស្រីវ័យក្មេង កញ្ញា តន់ ច័ន្ទសីមា និងជាអ្នកបើកបរ ផងនោះ បានបើករថយន្ត១គ្រឿង ជ្រុលទៅបុកគ្នារថយន្ត១គ្រឿងផ្សេងទៀត ត្រង់ផ្លូវបំបែកជា៥ ស្ថិតនៅខាងក្រោយវត្តមហាមន្ត្រី និងធ្វើឱ្យ រថយន្តរបស់តារាស្រីស្អាតរូបនេះ បានជ្រុលទៅបុករបងវត្ត រងការខូចខាតយ៉ាងដំណំទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ២៨៤ កែងនឹងផ្លូវលេខ១៧៣ ជាប់របងខាងក្រោយវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត Lexus RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AT-៦៤៨៧ បើកបរដោយកញ្ញាតន់ ច័ន្ទសីមា ជាតារាចម្រៀងវ័យក្មេង រួមទាំងយុវតីរូបស្រស់ជាច្រើននាក់ទៀត បានធ្វើដំណើរតាម បណ្តោយផ្លូវលេខ២៨៤ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ១៧៣ មិនប្រយ័ត្នក៏ត្រូវរថយន្ត កាមរី ពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ ២I-៤៣៣៤ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៧៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន មកបុករថយន្ត Lexus RX300 បញ្ឆិតពីមុខយ៉ាងពេញទំហឹង ធ្វើឱ្យរថយន្តឡិចស៊ីស មិនទាន់អស់ល្បឿន ក៏រេចង្កូតទៅបុករបងវត្តមហាមន្ត្រីថែមទៀត។

តាមសម្តីតារាចម្រៀងវ័យក្មេង តន់ ច័ន្ទសីមា បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នាងរួមនឹងមិត្តភក្តិជាច្រើននាក់ទៀត ទើបតែចេញពីកម្មវិធីខួបកំណើត រួចក៏បានបើករថយន្តឡិចស៊ីសខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ១៧៣ ក៏ត្រូវរថយន្តកាមរី ពណ៌ក្រហម ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៧៣ ទិសដៅពីត្បូងមកជើង ក្នុងល្បឿន យ៉ាងលឿនបានជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តរបស់នាងរេចង្កូតទៅបុករបងវត្តតែម្តង។ យ៉ាងណានាងមិនទាមទារសំណងអ្វីទេ ចំណែកភាគីខាងរថយន្តកាមរី វិញ ក៏មិនចង់មានរឿងវែងឆ្ងាយដែរ ទើបយល់ព្រមបញ្ចប់រឿងនៅមុខសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុបន្ទាប់ពីសម្របសម្រួលគ្នាយ៉ាងយូរ និងមានសមត្ថកិច្ចមូលដ្ឋានជួយសម្រួលផងដែរ ទើបចុងក្រោយ ភាគីទាំង សងខាងមិនចង់មានរឿងវែងឆ្ងាយដូចគ្នា បានសុំបញ្ចប់រឿងដោយ រៃលុយគ្នាទាំងសងខាងបាន១៥ម៉ឺនរៀល ជូនសមត្ថកិច្ចមូលដ្ឋាន ទុកប្រគេន ព្រះចៅអធិការវត្តមហាមន្ត្រី សម្រាប់ជួសជុលថ្លៃខូចខាតរបងវត្តតិចតួច៕

RELATED ARTICLES