Monday, October 13, 2025
Homeព័ត៌មានជាតិមានរឿងអី សុខៗស្រាប់តែអារកខ្លួនឯង

មានរឿងអី សុខៗស្រាប់តែអារកខ្លួនឯង

ខេត្តព្រះសីហនុ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ នៅសុខៗស្រាប់តែស្ទុះទៅទាញកាំបិតប៉័ងតោ មកអារកខ្លួនឯង បណ្តាលឱ្យមុតបាញ់ឈាមជោកជាំ រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។

បុរសដែលប៉ុនប៉ងធ្វើអត្តឃាត អារកសម្លាប់ខ្លួននេះ មានឈ្មោះឡេង ពុទ្ធា អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ជាមនុស្សមានជំងឺសរសៃប្រសាទប្រចាំកាយ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានកើតមានជំងឺសរសៃប្រសាទរាប់ឆ្នាំមកហើយ និងធ្លាប់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងរកគ្រូខ្មែរឱ្យជួយព្យាបាលជាបន្តបន្ទាប់ដែរ តែជំងឺនេះហាក់មិនបានជាសះស្បើយឡើយ គ្រាន់តែបានធូរស្រាលប៉ុណ្ណោះ។ ជាធម្មតា ស្ថានភាពជំងឺរបស់ជនរងគ្រោះយូរៗទើបធ្វើទុក្ខម្តង ហេតុនេះទើបរាល់ថ្ងៃជនរងគ្រោះអាចប្រកបរបររត់ម៉ូតូឌុប រកចំណូលចិញ្ចឹមជីវិតបាន ដោយមិនមានបញ្ហាអ្វីកើតឡើងឡើយ ប៉ុន្តែចាំបាច់ត្រូវលេបថ្នាំជាប់ជាប្រចាំ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ មិនដឹងជាជនរងគ្រោះលេបថ្នាំមិនទៀងពេលឬយ៉ាងម៉េច ក៏ស្រាប់តែស្ថានភាពជំងឺសរសៃប្រសាទរបស់ជនរងគ្រោះបានចាប់ផ្តើមរើឡើង និងស្ថិតក្នុងសភាពធ្ងន់ធ្ងរតែម្តង ទើបធ្វើឱ្យជនរងគ្រោះនៅសុខៗ ក៏ទាញកាំបិតប៉័ងតោពីក្នុងផ្ទះបាយ រួចដើរទៅខាងក្រោយផ្ទះ បន្ទាប់មកក៏យកកាំបិតប៉័ងតោនោះ មកអារបំពង់កខ្លួនឯង បណ្តាលឱ្យមុតបាញ់ឈាមជោកពេញខ្លួន រហូតដល់ដេកដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ ក្រុមគ្រួសារ រួមនឹងអ្នកជិតខាងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ និងដឹកបញ្ជូនជនរងគ្រោះ តាមរ៉ឺម៉កម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ៕

RELATED ARTICLES