Monday, October 13, 2025
Homeព័ត៌មានជាតិខឹងកូនប្រសាពូកែរករឿងប្រពន្ធ ឪក្មេកចាក់១កាំបិតស្លាប់

ខឹងកូនប្រសាពូកែរករឿងប្រពន្ធ ឪក្មេកចាក់១កាំបិតស្លាប់

ខេត្តស្ទឹងត្រែង ៖ បុរសជាឪពុកក្មេកម្នាក់ ឃើញកូនស្រីរបស់ខ្លួន កើតមានទំនាស់ពាក្យសម្តីជាមួយប្តី ក៏ចូលទៅឃាត់ តែកូនប្រសាមិន ព្រមស្តាប់ ទើបធ្វើឱ្យបុរសជាឪពុកក្មេក ដែលកាន់ជើងកូនស្រីរបស់ខ្លួន ផ្ទុះកំហឹង ក៏ទាញកូនកាំបិតចុងស្រួចចាក់ប្រហារកូនប្រសាចំក្រោមគល់ ដោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ករណីឪក្មេកចាក់កូនប្រសា១កាំបិតស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិ វាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់។

បុរសរងគ្រោះដែលត្រូវឪពុកក្មេកចាក់សម្លាប់ មានឈ្មោះម៉ាត់ វណ្ណា អាយុ២៤ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម មុខរបរកសិករ មានលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាឃាតករ មានឈ្មោះកូប អែល ជាជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិឃុំជាមួយគ្នា។

 

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងជនដៃដល់ និងជនរងគ្រោះ ដែលត្រូវជាឪពុកក្មេក និងកូនប្រសានឹងគ្នា មិនសូវស៊ីខ្សែ គ្នាប៉ុន្មាននោះទេ ព្រោះតែជនដៃដល់ខឹងនឹងជនរងគ្រោះដែលចេះតែរករឿងឈ្លោះប្រកែកជាមួយប្រពន្ធមិនឈប់។ ចំណែកជនដៃដល់វិញ ភាគ ច្រើនតែងកាន់ជើងកូនស្រីបង្កើតរបស់ខ្លួន មិនថា កូនស្រីត្រូវឬខុសនោះទេ តែងតែកាន់ជើងជាប់ជានិច្ច។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងប្រពន្ធរបស់ខ្លួន ស្រាប់តែពេលនោះ បុរសជាឪពុកក្មេកបានចូលមកឃាត់ ប៉ុន្តែជនរងគ្រោះមិនព្រមស្តាប់ ជាហេតុធ្វើឱ្យជនដៃដល់ជាឪពុកក្មេកផ្ទុះកំហឹងផង ណាមួយកាន់ជើងកូនស្រី របស់ខ្លួនផង ក៏ស្ទុះទៅទាញកូនកាំបិតចិតន្លែ ចាក់ប្រហារជនរងគ្រោះ ចំក្រោមគល់ដោះខាងឆ្វេង លិចយ៉ាងជ្រៅ បណ្តាលឱ្យជនរងគ្រោះ ប្រកាច់ ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

លោកដួង ស៊ីវុត្ថា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះថា ជនដៃដល់បានរត់គេចខ្លួន ក្រោយពីចាក់សម្លាប់កូនប្រសា។ ចំណែករឿងហេតុខាងលើនេះ ពីដំបូងកើតឡើងមកពីការទាស់ សម្តីគ្នារវាងប្តីប្រពន្ធ តែឪពុកក្មេកកាន់ជើងកូនស្រី ហើយទាស់សម្តីជាមួយកូនប្រសា បង្កជារឿងធំរហូតចាក់សម្លាប់កូនប្រសាបែបនេះតែម្តង។

 

ជុំវិញករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាឪពុកក្មេក ដើម្បីនាំយកមកផ្តន្ទា ទោសតាមច្បាប់។

ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES