Monday, October 13, 2025
Homeព័ត៌មានជាតិស្រីចេញពីងូតទឹក ប្រុសចាប់ស្រាតសារុងរំលោភ

ស្រីចេញពីងូតទឹក ប្រុសចាប់ស្រាតសារុងរំលោភ

ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេងម្នាក់ បានចោមពុងសារុងចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹកខាងក្រោយផ្ទះតែម្នាក់ឯង លុះចេញមកវិញ ក៏ស្រាប់តែត្រូវប្រុសព្រានមិនដឹងជាលបមកពួនស្ទាក់តាំងពីថ្មើរណា បានធ្វើសកម្មភាពចាប់សម្រាតសារុងនារីរងគ្រោះ រួចចាប់ផ្តួលទៅនឹងដី ប៉ុនប៉ងរំលោភទាំងកំរោល ប៉ុន្តែត្រូវនារីរងគ្រោះប្រឹងរើបម្រះស្រែកឆោឡោផ្អើលដល់ក្រុមគ្រួសារ ធ្វើឱ្យជនសង្ស័យល្មោភកាមភ័យស្លន់ស្លោ រត់គេចខ្លួនបាត់។

ករណីប្រុសព្រានចាប់ស្រាតសារុងស្រីប៉ុនប៉ងរំលោភនេះ បានកើតឡើង តាំងពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ មកម៉្លេះ នៅចំណុចខាងមុខបន្ទប់ទឹកក្រោយផ្ទះរបស់នារីរងគ្រោះ ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ តែនារីរងគ្រោះទើបនឹងដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ហើយសមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។

ជនសង្ស័យល្មោភកាមខាងលើ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភឿន  រដ្ឋា  ហៅពេទ្យ  អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះស.ជ.ជ  រស់នៅភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីនារីរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះភឿន រដ្ឋា ហៅពេទ្យ ថាបានធ្វើសកម្មភាពប៉ុនប៉ងរំលោភនាង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលនាងចោមពុងចេញពីងូតទឹកក្នុងបន្ទប់ទឹក តែសំណាងល្អ នាងរើបម្រះរួចទាន់ពេល និងគ្រាន់តែបណ្តាលឱ្យនាងរងរបួសត្រង់ក្បាលជង្គង់ខាងស្តាំប៉ុណ្ណោះ។

ប្រភពដដែលបន្តថា ក្រោយទទួលបានពាក្យបណ្តឹងខាងលើភ្លាម សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះភឿន រដ្ឋា ហៅពេទ្យ រួចនាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់។

នៅចំពោះមុខសមត្ថកិច្ច្ច ជនសង្ស័យឈ្មោះភឿន  រដ្ឋា  ហៅពេទ្យ បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចអ្វីដែលនារីរងគ្រោះប្តឹងចោទប្រកាន់មែន។

ជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ រូបគេបានប្រទះឃើញនារីរងគ្រោះចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹកខាងក្រោយផ្ទះ ទើបបានលបទៅស្ទាក់ចាំ រហូតដល់នារីង្រគ្រោះងូតទឹករួច ចោមពុងសារុង ដើរចេញពីបន្ទប់ទឹកមកវិញ រូបគេក៏ស្ទុះចូលទៅចាប់ឱបពីក្រោយ រួចប្រតាយប្រតប់រហូតដល់សារុងរបស់នារីរងគ្រោះបានរបូតធ្លាក់ដី និងធ្វើឱ្យនារីរងគ្រោះដួលលត់ជង្គង់ ចំណែករូបគេព្យាយាមចាប់រំលោភនារីរងគ្រោះដែរ តែមិនឈ្នះ ណាមួយនារីរងគ្រោះបានស្រែកឆោឡោឡើងផង ទើបធ្វើឱ្យរូបគេភ័យខ្លាចមានគេមកទាន់ ក៏រត់គេចខ្លួនតែម្តង។

ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES