Monday, October 13, 2025
Homeព័ត៌មានជាតិស្រីម៉ាស្សាក្រលៀនបានសម្រេច ប្រុសបាត់លុយ

ស្រីម៉ាស្សាក្រលៀនបានសម្រេច ប្រុសបាត់លុយ

ភ្នំពេញ ៖ យុវជនពីរនាក់ បានជិះម៉ូតូដឹកគ្នាចូលទៅរកសេវាម៉ាស្សាសម្រួលសរសៃនៅក្នុងហាងម៉ាស្សាមួយកន្លែង លុះម៉ាស្សាខ្លួនរួច ឃើញថាសរសៃដើរស្រួល ក៏បបួលខាងស្រីម៉ាស្សាក្រលៀនម្តង (វ៉ៃសិច) ស្រាប់តែរួចរាល់ ដកកាបូបហុចលុយថ្លៃម៉ាស្សា ទើបដឹងថាបាត់លុយអស់មួយចំនួន និងថែមទាំងត្រូវបានគេលួចដូរលុយដុល្លារក្លែងក្លាយ អស់៣០ដុល្លារទៀតហើយ ជាហេតុធ្វើឱ្យបុរសជាភ្ញៀវកើតទុក្ខមិនសុខចិត្ត ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យចុះទៅជួយអន្តរាគមន៍។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចហាងកោសជប់ម៉ាស្សា បង្កប់សេវាផ្លូវភេទមួយកន្លែង យីហោ សុខសប្បាយ មានទីតាំងនៅតាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។

យុវជនទាំង២នាក់ ដែលចូលម៉ាស្សាវ៉ៃសិច រួចត្រូវខាងស្រីលួចលុយអស់នោះ សុំមិនបង្ហាញពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង២០ឆ្នាំ។ ចំណែកនារីម៉ាស្សាដែលទទួលរងការចោទប្រកាន់ ក៏មិនត្រូវបានស្គាល់ពីអត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា ពួកនាងគឺជានារីម៉ាស្សាដែលបម្រើការក្នុងហាងកោសជប់ម៉ាស្សា បង្កប់សេវាផ្លូវភេទខាងលើ។

តាមសម្តីយុវជនទាំង២នាក់ខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគេជិះម៉ូតូ១គ្រឿងដឹកគ្នាចូលទៅកន្លែងម៉ាស្សា កោសជប់ខាងលើ ដើម្បីរកសេវាម៉ាស្សាសម្រួលសរសៃ។ លុះចូលទៅដល់ពួកគេបានចែកគ្នាចូលបន្ទប់ម្នាក់មួយ ដោយមាននារីម៉ាស្សា២នាក់ ចែកគ្នាចាប់សរសៃតូចធំឱ្យ។ បន្ទាប់ពីម៉ាស្សាខ្លួនប្រាណរួច ឃើញថាសរសៃដើរស្រួលល្អ ទើបពួកគេមានអារម្មណ៍ចង់រួមភេទ ក៏បបួលនារីម៉ាស្សានោះឱ្យម៉ាស្សាក្រលៀនម្តង (វ៉ៃសិច) លុះពេលត្រូវរ៉ូវតម្លៃគ្នា ពួកគេក៏ចាប់ផ្តើមប្រតិបត្តិការរហូតដល់សម្រេចគោលដៅ ទើបក្រោកមករៀបចំស្លៀកពាក់ចេញមកវិញ។

យុវជនទាំង២នាក់ខាងលើ បន្តថា ក្រោយពីស្លៀកពាក់រួច ពួកគេបានហូតកាបូបបម្រុងឱ្យថ្លៃម៉ាស្សាខ្លួន និងម៉ាស្សាក្រលៀន (វ៉ៃសិច) ដឹងអីស្រាប់តែមើលលុយ ទើបដឹងថាបាត់អស់មួយចំនួន ព្រមទាំងមានគេលួចដូរដាក់លុ់យុដុល្លារក្លែងក្លាយចូលកាបូប ចំនួន៣០ដុល្លារ ក្នុងចំណោមប្រាក់សរុបចំនួន៩០ដុល្លារ។ ភ្លាមនោះ ពួកគេទាំង២នាក់ទៀត ក៏ស្រែកឆោឡោ សួររកខុសត្រូវ ប៉ុន្តែខាងស្រីប្រាប់ថា មិនបានប៉ះពាល់កាបូបពួកគេទេ ជាហេតុធ្វើឱ្យពួកគេកើតទុក្ខមិនសុខចិត្ត ជាមួយនឹងការបោកប្រាស់លុយកាក់ខាងលើនេះ ក៏បានសុំការអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានតែម្តង។

ចំណែកក្រុមនារីៗម៉ាស្សាខាងលើវិញ បានប្រកែកញ័រមាត់ថា ពួកនាងគ្មានបានដូរលុយ ឬលួចលុយភ្ញៀវដូចអ្វីដែលយុវជនជាភ្ញៀវទាំង ២នាក់ខាងលើចោទប្រកាន់នោះទេ។

ដោយសារតែភាគីទាំងសងខាង នៅតែជជែកវែកញែករកតែឈ្នះរៀងៗខ្លួន ហេតុនេះទើបសមត្ថកិច្ចសម្រេចនាំភាគីទាំងសងខាងទៅកាន់ប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីសួរនាំ។

ក្រោយពីមានការសួរនាំរបស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ហើយភាគីទាំង២គ្មានភ័ស្តុតាងសម្រាប់ដាក់បន្ទុករៀងៗខ្លួន ទើបភាគីទាំងសងខាង សម្រេចចិត្តមិនប្តឹងផ្តល់គ្នាទៀតទេ ដោយសុខចិត្តបញ្ចប់រឿងនៅត្រឹមប៉ុស្តិ៍តែម្តង៕

RELATED ARTICLES