Monday, October 13, 2025
Homeព័ត៌មានជាតិតាអាយុ៧៣ ដឹកដៃស្រីក្មេងចូលរោងការ

តាអាយុ៧៣ ដឹកដៃស្រីក្មេងចូលរោងការ

ខេត្តស្វាយរៀង ៖ ប្តីប្រពន្ធមួយគូនេះ បានធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែកូនកំលោះជាជនបរទេស មានវ័យចំណាស់ រហូតដល់ទៅ៧៣ឆ្នាំទៅហើយ បានសម្រេចចិត្តដឹកដៃនារីវ័យក្មេងម្នាក់ ចូលរោងការតាមទំនៀមទម្លាប់ប្រពៃណី និងត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេងពេញស្រុកភូមិ។

ប្តីប្រពន្ធខុសវ័យខាងលើនេះ ត្រូវបានគេដឹងថា បុរសជាប្តី មានឈ្មោះ GARY BECKS ជាជនបរទេស និងមានវ័យ៧៣ឆ្នាំទៅហើយ។ ចំណែកភាគីនារីវ័យក្មេងជាប្រពន្ធ មានឈ្មោះ NEANG NA មានវ័យប្រមាណ២០ឆ្នាំប៉ុណ្ណោះ។ គូស្វាមីភរិយាថ្មោងថ្មី១គូនេះ ទើបនឹងដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៨ នៅចំណុចភូមិប្រក្រុង ក្រុងស្វាយរៀង។

យោងតាមគណនីហ្វេសប៊ុកឈ្មោះខ្លាសមុទ្រតន្ត្រី ខេត្តព្រៃវែង កាលពីថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៨ បានបង្ហោះរូបថតចំនួន៥សន្លឹក បង្ហាញពីសកម្មភាពពិធីមង្គលការមួយ រវាងកូនកំលោះជាជនបរទេសវ័យចំណាស់ ជាមួយនឹងកូនក្រមុំក្មេងខ្ចីជាជនជាតិខ្មែរ។

ជាមួយនេះ ម្ចាស់គណនី ខ្លាសមុទ្រតន្ត្រី ខេត្តព្រៃវែង បានបង្ហោះសារមួយថា “២៤.៥.២០១៨ អូរសំដី ស្វាយរៀង កូនកំលោះអាយុ ទើបតែ៧៣ឆ្នាំ ជាកូនកំលោះដែលក្មេងជាងគេក្នុងលោក…”។

តាមរយៈរូបភាពនៃពិធីមង្គលការខាងលើ គេឃើញទាំងកូនកំលោះនិងកូនក្រមុំ បានបង្ហាញនូវស្នាមញញឹម បញ្ជាក់ពីការពេញចិត្តពេញថ្លើមគ្នាទៅវិញទៅមក គ្រាន់តែតាមរយៈទឹកមុខកូនកំលោះហាក់មានភាពរីករាយលើសពីកូនក្រមុំទៅទៀត ដោយសារតែខ្លួនមានវាសនា ដឹកដៃនារីវ័យក្មេងសាច់សខ្ចីចូលរោងការមក ធ្វើជាគូគាប់ទ្រនាប់និស្ស័យរបស់ខ្លួន។

យ៉ាងណា មង្គលការខុសវ័យខាងលើនេះ ក៏ទទួលការរិះគន់មួយចំនួនផងដែរ ប៉ុន្តែភាគច្រើន បានលើកឡើងថា នេះគឺជាសិទ្ធិរបស់បុគ្គលដែលអាចជ្រើសយកគូស្រករប្តីប្រពន្ធរៀងខ្លួនជាមួយនេះ មានការជូនពរឱ្យចំណងស្នេហ៍មួយនេះ បានឈានដល់ត្រើយសុភមង្គលផងដែរ៕

RELATED ARTICLES