ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០១៨ ចំទិវាពលកម្មអន្តរជាតិ នៅសាលមហោស្រពកោះពេជ្រ នឹងមានការចាក់បញ្ចាំងល្ខោនសម័យទំនើបចម្រុះ រឿង “អច្ឆរិយអង្គរ” ជូនសាធារណជនទស្សនាឥតគិតថ្លៃ ចំនួន២លើក។
តាមប្រភពសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ បានសហការជាមួយស្ថានីយទូរទស្សន៍បាយ័ន (Bayon) និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំចាក់បញ្ចាំងទស្សនីយភាពល្ខោនសម័យទំនើបចម្រុះ រឿង “អច្ឆរិយអង្គរ” ដែល ប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅសាលមហោស្រពកោះពេជ្រ ដោយចាក់បញ្ចាំង ចំនួន២លើក ៖
១-សម្តែងលើកទី១ នៅម៉ោង ២រសៀល
២-សម្តែងលើកទី២ នៅម៉ោង៥ល្ងាច។
ការចាក់បញ្ចាំងទស្សនីយភាពល្ខោនសម័យទំនើបចម្រុះ រឿង “អច្ឆរិយអង្គរ” នៅសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នោះ គឺបើកឱ្យសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ៕