ភ្នំពេញ ៖ ជារឿងដ៏គួរភ្ញាក់ផ្អើលមួយ ខណៈដែលម្ចាស់គណនីហ្វេសប៊ុកម្នាក់ ដែលអះអាងថា ខ្លួនគឺជាប្រពន្ធដើម បានដាច់ចិត្តកាត់កេរ្តិ៍កាត់ខ្មាស ទម្លាយរឿងរ៉ាវស្នេហាត្រីកោណ ដែលប្តីរបស់ខ្លួនបានលួចលាក់ទៅមានប្រពន្ធចុង និងថែមទាំងត្រូវស្ត្រីជាប្រពន្ធចុង ឆាតមកជេរ នាងដែលជាប្រពន្ធដើមទៀតផង ទើបកើតជាការជេរបញ្ចោរគ្នាយ៉ាងសម្បើមរឿងដណ្តើមប្តី។
ស្ត្រីដែលអះអាងថា ប្តីរបស់ខ្លួនទៅទាក់ទងមានប្រពន្ធចុងនោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនី ហ្វេសប៊ុកឈ្មោះ Suong Vebol។ ចំណែកស្ត្រីជាប្រពន្ធចុងនោះ ក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា ប៉ុន្តែត្រូវបានភាគីស្ត្រីជាប្រពន្ធដើមអះអាងថា ស្ត្រីជាប្រពន្ធចុង មានគណនីហ្វេសប៊ុកឈ្មោះ Da Van។
យោងតាមគណនីហ្វេសប៊ុកស្ត្រីជាប្រពន្ធដើម ឈ្មោះ Suong Vebol កាលពីពេលថ្មីៗនេះ បានបង្ហោះសំឡេងឆាតរបស់ស្ត្រីជាប្រពន្ធចុង ដែលបានឆាតមកជេររូបនាង (ប្រពន្ធដើម) យ៉ាងចាស់ដៃ ព្រមទាំងបង្ហោះសារដោយសម្តីធ្ងន់ៗមួយផងដែរថា “បងប្អូនទាំងអស់គ្នា សូមជួយពិចារណា ពួកមីពស់វែកចេញក្បាលមកហើយ ចង់បានប្តីខ្ញុំឡើងញ័រ ខ្ញុំគង់តែឱ្យទេ កុំញ័រពេក ញ័រពេកចឹងអត់ល្អទេ សុំស្រួលៗ ឱ្យលក្ខណៈស្រួលៗ តែបើចេញមកដូចពួកឆ្កែឆ្កួតចឹង ទាល់តែឱ្យខ្មាសគេម្តង គិតហីថាអញចង់បានរបស់ដែលង៉ែងស៊ីហើយមកវិញ អញមិនមែនស៊េរីពួកមីស៊ីប្រុសដដែលគ្នា ដូចង៉ែងទេ អូ! ហើយឱ្យចាំក្នុងខួរង៉ែងថា អាការដែរយកប្តីគេនឹង វាមិនស្រួលដូចង៉ែងគិតទេ មេដៃអញគង់តែឱ្យទេកុំភ័យ អញមិនមែនទំនេរដូចពួកង៉ែង ចាំតែលើកជើងឱ្យប្រុសទេ សូមអរគុណចាស៎ Shares ឱ្យមីមួយនឹងមើលផង មីស្រីស្អាតរលួយក្នុង…”។
ដោយឡែក តាមរយៈសំឡេងឆាតរយៈពេល២នាទីនិង៣៩វិនាទី គេឮសំឡេងនារីម្នាក់ដែលត្រូវស្ត្រីខាងលើអះអាងថា គឺជាសំឡេងរបស់ប្រពន្ធចុង បានឆាតមកជេរនាង (ប្រពន្ធដើម) យ៉ាងចាស់ដៃថា “ង៉ែង ថាអញដណ្តើមប្តីង៉ែងហ្នឹង ង៉ែងមានដែលគិតថា គេទុកង៉ែងជាប្រពន្ធអត់? បើគេទុកង៉ែងជាប្រពន្ធ គេអត់ធ្វើចឹងដាក់ង៉ែងទេ ង៉ែងគួរតែយល់ខ្លួនឯងហើយ ង៉ែងមើលផង មុននឹងង៉ែងនិយាយថាអញហ្នឹងយកប្តីង៉ែង សួរថាប្តីង៉ែងត្រូវការង៉ែងអត់? គេយកង៉ែងជាប្រពន្ធទៀតអត់? ង៉ែងមានខួរក្បាលគួរតែគិតយល់ខ្លួនឯងហើយ ង៉ែងធ្វើចឹងដើម្បីអី ង៉ែងគិតថា គេទៅរកង៉ែងវិញអី? គេគ្មានថ្ងៃទៅរកង៉ែងវិញទេ ទោះទៅរកក៏ដោយសារគេមានគំនាបពីគ្រួសារគេដែរ ហើយមុននឹងង៉ែង ផុសចឹងង៉ែងទៅសួរគេផង សួរចិត្រា សិនទៅ ថាគេហ្នឹងមានអារម្មណ៍ជាមួយង៉ែងអត់ ស្រលាញ់ង៉ែងអត់ បើគេអស់ចិត្តហើយចុះខំត្រដាបត្រដួសធ្វើអីទៀតហង…”។
ដោយឡែក ម្ចាស់គណនី Da Van ដែលត្រូវទទួលរងការចោទប្រកាន់ថា ជាប្រពន្ធចុងនោះ បានបង្ហោះសារខ្លីមួយថា “ជេរខ្ញុំបាន និទ្ទាខ្ញុំបាន តែបើអ្វីដែលវាមិនពិត សូមឱ្យរន្ទះបាញ់អាអ្នកនិយាយនោះចុះ…”។
ជុំវិញរឿងរ៉ាវស្នេហាត្រីកោណ ឈានដល់ការជេរបញ្ចោរគ្នាដោយពាក្យអសុរស ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកខាងលើនេះ ”នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីទាំងសងខាងបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕