Tuesday, October 14, 2025
Homeព័ត៌មានជាតិរំលោភក្មេងស្រីនៅអាមេរិក រត់គេចមកខ្មែរ

រំលោភក្មេងស្រីនៅអាមេរិក រត់គេចមកខ្មែរ

ខេត្តសៀមរាប ៖ បុរសជាជនជាតិបរទេសម្នាក់ បានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈលើអនីតិជន នៅឯសហរដ្ឋអាមេរិក រួចក៏ព្យាយាមរត់គេចមកសម្ងំលាក់ខ្លួននៅក្នុងស្រុកខ្មែរ ទីបំផុត ក៏ត្រូវភ្នាក់ងារសន្តិសុខអាមេរិក ស្នើសុំកិច្ចសហការពីកម្លាំងនគរបាលអន្តោប្រសវេសន៍ចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងទឹកដីខេត្តសៀមរាប។

ជនបរទេសដែលត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន មានឈ្មោះ GILBERT MICHAEL GREENWOOD ជាជនជាតិអាមេរិក កើតថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៥៥ កាន់លិខិតឆ្លងដែនលេខ ៤៨៨០៤៣១៦០។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការឃាត់ខ្លួន ជនបរទេសខាងលើនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅលើទឹកដីខេត្តសៀមរាប ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

បើតាមលោកប្រធាននាយកដ្ឋាន ជនជាតិអាមេរិក ដែលកម្លាំងជំនាញឃាត់ខ្លួននេះ គឺមានជាប់ពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈលើកុមារប្រព្រឹត្តនៅសហរដ្ឋអាមេរិក និងត្រូវបានចាប់ខ្លួនតាមសំណើផ្នែកភ្នាក់ងារសន្តិសុខការទូត (Deplomatic Security Services . DSS) សហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញជនសង្ស័យរូបនេះ ទៅអនុវត្តតាមនីតិវិធីបន្តនៅសហរដ្ឋអាមេរិក៕

RELATED ARTICLES