Tuesday, October 14, 2025
Homeព័ត៌មានជាតិឪចុងឆ្លៀតឆីកូនឯងទាល់តែបាន ពេលប្រពន្ធមិននៅ

ឪចុងឆ្លៀតឆីកូនឯងទាល់តែបាន ពេលប្រពន្ធមិននៅ

ខេត្តកណ្តាល ៖ បុរសជាឪពុកចុងល្មោភកាម ឆ្លៀតពេលប្រពន្ធមិននៅផ្ទះ ក៏ធ្វើសកម្មភាពចាប់រំលោភកូនស្រី ដែលទើបនឹងមានអាយុ៥ឆ្នាំ រហូតដល់បានសម្រេច លុះក្រោយមកកូនស្រីមិនសូវស្រួលខ្លួន ក៏យកទៅផ្ញើឱ្យបងថ្លៃនៅភ្នំពេញ ជួយមើលថែ ទើបបែកធ្លាយរឿងរ៉ាវ រហូតត្រូវស្ត្រីជាអ៊ំស្រីរបស់ក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីឪចុងចាប់រំលោភកូនស្រីនេះ បានកើតឡើងតាំងពីអំឡុងពាក់កណ្តាលខែឧសភា ឆ្នាំ២០១៨មកម៉្លេះ នៅចំណុចភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម។ លុះរឿងរ៉ាវបែកធ្លាយ សមត្ថកិច្ចក៏ចុះឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិកើតហេតុខាងលើ។

ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវង្ស សុខា អាយុ២៣ឆ្នាំ មុខរបរជាកម្មករសំណង់។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះវ.ដ.ណ អាយុ៥ឆ្នាំ។ រវាងជនសង្ស័យ និងក្មេងស្រីរងគ្រោះ ត្រូវជាឪពុកចុង និងកូន ស្នាក់នៅផ្ទះជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ម្តាយរបស់ក្មេងស្រីរងគ្រោះ ធ្លាប់មានប្តីម្តងរួចមកហើយ ប៉ុន្តែក្រោយមក ដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា ទើបសម្រេចចិត្តលែងលះគ្នាវិញ ដោយបន្សល់ទុកកូនស្រី២នាក់ (ក្មេងស្រីរងគ្រោះ និងបងស្រី) រស់នៅក្នុងបន្ទុកម្តាយ។ ក្រោយមក ស្ត្រីជាម្តាយក៏មានប្តីថ្មីម្នាក់ទៀត (ជនសង្ស័យ) និងបានរស់នៅជុំគ្នា៤នាក់ រហូតមក។

ប្រភពដដែលបន្តថា លុះក្រោយមក បងស្រីរបស់ក្មេងស្រីរងគ្រោះ បានកើតមានជំងឺ ទើបស្ត្រីជាម្តាយ និងត្រូវជាប្រពន្ធរបស់ជនសង្ស័យ បានសម្រេចនាំកូនស្រីច្បងចេញទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ដោយទុកឱ្យប្តី (ជនសង្ស័យ) នៅចាំផ្ទះមើលថែកូនស្រី (ក្មេងស្រីរងគ្រោះ)។ ស្រាប់តែពេលដែលប្រពន្ធចេញទៅភ្នំពេញ បាត់ ជនសង្ស័យស្រាប់តែបែកគំនិតធ្វើសកម្មភាពចាប់បង្ខំរំលោភក្មេងស្រីរងគ្រោះ ដែលទើបនឹងមានអាយុ៥ឆ្នាំ រហូតដល់បានសម្រេចតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា លុះ៤ថ្ងៃក្រោយមក ដោយសារតែក្មេងស្រីរងគ្រោះឈឺ ទើបជនសង្ស័យជាឪពុកចុងបានយកក្មេងស្រី រងគ្រោះទៅផ្ញើម្តាយមីងក្មេងស្រគ្រោះនៅភ្នំពេញឱ្យជួយួមើលថែ។ រហូតមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ដោយសារតែឃើញក្មួយស្រីក្តៅខ្លួនខ្លាំងពេក ទើបស្ត្រីជាអ៊ំស្រីបានដឹកយកក្មួយស្រីទៅពេទ្យបង្អែករាជធានី ដើម្បីឱ្យពេទ្យពិនិត្យ លុះគ្រូពេទ្យជំនាញពិនិត្យរួច បានប្រាប់អ៊ំស្រីក្មេងស្រីរងគ្រោះថា ក្មេងស្រីរងគ្រោះត្រូវបានគេចាប់រំលោភ។ ភ្លាមនោះ ស្ត្រីជាអ៊ំស្រីបាននាំក្មួយត្រឡប់មកផ្ទះវិញ និងបានឈ្លេចសួរថាអ្នកណា ជាអ្នកចាប់រំលោភរហូតដល់ក្មេងស្រីរងគ្រោះ ដាច់ចិត្តទម្លាយប្រាប់ថា នាងត្រូវជនសង្ស័យជាឪពុកចុងចាប់រំលោភ ទើបឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងនគបាលបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ ឃាត់ខ្លួនឈ្មោះវង្ស សុខា បាននៅវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES