Friday, June 20, 2025
Homeព័ត៌មានជាតិថៅកែហាងនំខេក បកស្រាយថា មិនមែនដោយសារស្នេហានាងចង់ស្លាប់ទេ តែមកពីនារីម្នាក់

ថៅកែហាងនំខេក បកស្រាយថា មិនមែនដោយសារស្នេហានាងចង់ស្លាប់ទេ តែមកពីនារីម្នាក់

ភ្នំពេញ ៖ ក្រោយពី Website “នគរធំ” បានចុះផ្សាយរឿង “ថៅកែស្រីហាងនំខេក ឈឺចាប់ខ្លាំង អារដៃ លេបថ្នាំសម្លាប់ខ្លួន” កញ្ញាញឹម សុខឡេង ដែលមានឈ្មោះហ្វេសប៊ុក Mss Lumi បានShare ហើយបង្ហោះសារថា “ឃើញហួសចិត្តមិនដឹងនិយាយមិចអោយសម… ខ្ងុំឈឺចាប់ដោយសាក្មេងស្រីម្នាក់បំផ្លាញឈ្មោះខ្ងុំ Pisey stain វាបំផ្លាញអ្វីៗដែរខ្ងុំខំសាងកន្លងមក ហើយវាថាខ្ងុំយកប្តីគេ ហើយញុះញុងសង្សាខ្ងុំអោយជឿវាគ្រប់យ៉ាង ថាខ្ងុំនឹងស្រលាញ់តែលុយគេ ធ្វើស្នេហ៍ ហាងរាល់ថ្ងៃបានមកពីដើរសុំគេ បរិហាកេរ៍ខ្ងុំ ជេដៀលខ្ញុំសព្វគ្រប់បែបយ៉ាង អារម្មណ៍ធ្លាក់ចុះមួយពេលដែលបាត់បង់គ្រប់យ៉ាងវាធ្វើអោយខ្ងុំសំលាប់ខ្លួន តែបន្ទាប់ពីលេបថ្នាំហើយខ្ងុំគ្រាន់តែសន្លប់អត់ងាប់ទេ ហើយបងប្អូនខ្ងុំមកពេញនឹង ចឹងខ្ងុំឃើញបងប្អូនខ្ងុំហើយខ្ងុំមានអារម្មណ៍ថាខ្ងុំគិតខុសខ្ងុំគួរគិតខ្លីទេ ខ្ងុំត្រូវរស់ ត្រូវរឹងមាំ ហើយក៏លែងចង់ងាប់ទៀត ខ្ងុំមិនបានឈឺចាប់រឿងស្នេហាដល់ថ្នាក់ចង់ងាប់ទេ សូមបងប្អូនយល់ផងចុះ”។

គួរបញ្ជាក់ថា យោងតាមគណនីផ្ទាល់ខ្លួនរបស់កញ្ញា ញឹម សុខឡេង ដែលមានឈ្មោះ Mss Lumi កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ បានបង្ហោះរូបភាពអារដៃសម្រក់ឈាម ព្រមទាំងរូបថ្នាំពេទ្យជាច្រើនគ្រាប់ ព្រមទាំងបញ្ចោញនូវសារខូចចិត្តមកជាមួយផងដែរថា “ថ្នាំប៉ិននឹងវាប្រហែលធ្វើឱ្យញុំគេងលក់ច្រើនម៉ោង ពេលនេះញុំចង់គេង ញុំចង់សំរាក ញុំអត់រឹងមាំនឹងទទួលរឿងគ្រប់យ៉ាង… វាសាហាវខ្លាំងពេក គេបំផ្លាញញុំគ្មានសល់ កេរ្តិ៍ឈ្មោះដែលញុំសាងមកជាងពីរឆ្នាំសំរាប់គ្រួសារញុំ វាបាត់បង់អស់ហើយដោយដៃក្មេងស្រីម្នាក់ ស្នេហាដែលល្អដូចផ្កាវាក៏រលាយ ញុំបាត់មនុស្សជុំវិញខ្លួន ញុំបាត់បង់កេរ្តិ៍ឈ្មោះ ញុំបាត់បង់គ្រួសារ ញុំបាត់បង់ភាពជាម្ចាស់ការ ញុំបាត់បង់ភាពជាអ្នកដឹកនាំ ញុំមិនអាច control ខ្លួនឯងសម្បី និយាយពេល Live អ្នកមិនធ្លាប់ជួប អ្នកមិនយល់អារម្មណ៍មួយនេះ វាឈឺចាប់ វាខ្លោចផ្សារសាហាវប៉ុនណា សូមទោសគ្រប់យ៉ាង បើញុំចាកចេញទៅ ពេលនេះញុំហត់ហើយ ញុំចង់សម្រាក អរគុណពេលវេលាកន្លងមកសំរាប់ជីវិតមួយនេះ អគុណសម្រាប់ការស្រលាញ់ ការរាប់អាន… អគុណបងៗដែលលើកទឹកចិត្ត លាហើយហាងជាទីស្រលាញ់ លាហើយមនុស្សទាំងអស់គ្នាជាទីស្រលាញ់ លាហើយម៉ាក់ លាហើយបងស្រីជាទី ស្រលាញ់ និងមិត្តភក្តិជាទីស្រលាញ់ Say good bye all wold…”។

ជាមួយនេះ កញ្ញា Lumi ក៏បានធ្វើការឡាយវីដេអូមួយផងដែរ ដោយបានរៀបរាប់ថា “ថ្ងៃនេះ ខ្ញុំសូមបកស្រាយពីរឿង ដែលគេយល់ច្រឡំ រឿងហ្មង្នឹខ្ញុំខ្មាសគេមែនទែន ខ្មាសគេខ្លាំង ឡើងលែងហ៊ាន ដើរចេញទៅណា និយាយទៅ គាត់បំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំខ្លាំងណាស់ មានហ្វេសប៊ុកប្អូនស្រីម្នាក់ គាត់យកខ្ញុំទៅផុសដាក់ថាខ្ញុំយកប្តីគេ ឥឡូវខ្ញុំសូមនិយាយរឿងរ៉ាវដែលកើតឡើងទាំងអស់ហ្នឹង រវាងខ្ញុំនិងថម ខ្ញុំស្គាល់គ្នារយៈពេល១ឆ្នាំជាង ស្គាល់គ្នានៅក្នុងហ្វេសប៊ុក បន្ទាប់មកគាត់អត់ហ៊ានមកជួបខ្ញុំទេ ព្រោះគាត់ថាអត់ទាន់ដាច់ស្រេចជាមួយប្រពន្ធ រយៈពេល១ឆ្នាំ គាត់មកជួបខ្ញុំមុនខ្ញុំបើកហាងតូច ហើយយើងបានទៅហូបបាយល្ងាចជាមួយគ្នា យើងស្គាល់គ្នា យើងស្រលាញ់ យើងចាប់ផ្តើមជាមួយគ្នា សាងស្នេហាជាមួយគ្នា គាត់ប្រាប់ថាឱ្យខ្ញុំទ្រាំ គាត់ទៅកំពង់សោម ទៅយកអីវ៉ាន់មកនៅភ្នំពេញ ហើយគាត់ប្រាប់ថា ដាច់ស្រេចជាមួយប្រពន្ធហើយៗ ទើបគាត់មកទាក់ទងខ្ញុំ ហើយប្រពន្ធហ្នឹងគ្មានអេតាស៊ីវិល គ្មានរៀបការទេ ជាប្រពន្ធខ្មែរ ហើយគាត់ប្រាប់ខ្ញុំថា គេអត់ដែលការជាមួយគាត់ទេ គេអាយុបងគាត់ច្រើន គាត់អត់អាចនៅជាមួយគេបានទេ គេអត់អាចមានកូនឱ្យគាត់បាន តែគាត់ហ្នឹងមើលថែគេមួយជីវិត ហើយគាត់បានប្រាប់ខ្ញុំថា បើ Lumi ស្រលាញ់បង Lumi ត្រូវទទួលយកគ្រប់យ៉ាងដែលបងមាន បងអត់អាចចោលគេបានទេ តែបងក៏មិនអាចរួមរស់នឹងគេវិញបានដែរ ហើយគាត់ប្រាប់ពីរឿងរ៉ាវគ្រួសារគាត់ រឿងរ៉ាវគាត់ឈឺចាប់ ក្រោយមកគាត់បានណែនាំខ្ញុំឱ្យស្គាល់កូនស្រីគាត់ ពិសី គាត់ថាកូនស្រីគាត់នៅកំពង់សោម ល្អ លុះថ្ងៃមួយ ថម បាននាំកូនស្រី ពិសី មកលេងភ្នំពេញ និងបបួលខ្ញុំចូលអេប៉ិច ពេលនោះ ខ្ញុំចង់ឱ្យកូនស្រីគាត់ទៅអង្គុយខាងក្រោយ ព្រោះនៅអេប៉ិច អ្នកណាក៏ស្គាល់ខ្ញុំដែរ តែបើឃើញខ្ញុំអង្គុយនៅខាងក្រោយ ចំណែកកូនស្រីគេអង្គុយមុខ ខ្ញុំមានអារម្មណ៍ថាខ្មាសគេ ហេតុនេះហើយ ទើបខ្ញុំមិនព្រមទៅ ហើយគេក៏ទៅ២នាក់ឪកូនគេទៅ ស្រាប់តែស្អែកឡើង ខ្ញុំឆាតទៅថម ពីរឿងអន់ចិត្ត ស្រាប់តែពិសី បានមើលឆាតនោះ ហើយបានតបមកខ្ញុំវិញថា បើមិនចង់បន្ត ម៉េចក៏តាមឪរបស់គេរហូតចឹង ទើបធ្វើឱ្យខ្ញុំខឹង និងអន់ចិត្តចំពោះថមយ៉ាងខ្លាំង មិនគួរណាឆាត រវាងខ្ញុំ និងគាត់តែ២នាក់ បែរជាឱ្យកូនស្រីមើល និងឆ្លើយតបមកខ្ញុំបែបនេះសោះ ខ្ញុំអត់ចង់ឱ្យអ្នកណាគេជឿខ្ញុំ ថាខ្ញុំល្អ ឬខ្ញុំអាក្រក់ទេ តែខ្ញុំគ្រាន់តែចង់បកស្រាយនៅពេលនេះ ពីមុនគាត់ឱ្យតម្លៃខ្ញុំខ្លាំងណាស់ ទើបតែឥឡូវទេ ហើយខ្ញុំដឹងថា គាត់រស់នៅជាមួយគ្នា ពិសី ១០ឆ្នាំហើយ គាត់មានមនោសញ្ចោតនាអីខ្លះ គាត់គួរតែនៅកណ្តាលគេ គាត់រារាំងទាំងសងខាង តែគាត់អត់ទេ ខាងណោះគេអាចឡាយបាន គេអាចផុសបាន ប៉ុន្តែខ្ញុំវិញ ខ្ញុំអត់អាចឡាយបានផុសបាន ធ្វើអ្វីបានទាំងអស់ គាត់ចង់ឱ្យខ្ញុំស្ងាត់…”។

ដោយឡែក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីសម្រេចចិត្តអារដៃ និងលេបថ្នាំសម្លាប់ខ្លួន កញ្ញា Lumi បានបង្ហោះសារមួយថា “ប៉ុន្មានម៉ោងនេះ មានឆាតជាច្រើន… ឆាតមកលើកទឹកចិត្ត ឆាតមកឱ្យកំលាំងចិត្ត ឱ្យញុំក្រោកឈរឡើង យប់មិញចិត្តខ្ងុំធ្លាក់ចុះ ខ្ញុំបានលេបថ្នាំងងុយគេង៥គ្រាប់ ញុំក៏គេងលក់ ខ្ងុំស្មានតែញុំទៅហើយ តែការពិតខ្ងុំមិនទាន់ស្លាប់ទេ ពេលឃើញឆាតបងប្អូន គាត់និយាយរៀបរាប់ច្រើន ចឹងពេលនេះខ្ងុំនឹងរឹងមាំឱ្យដល់ទីបញ្ចប់ ខ្ងុំនឹងដាក់ពាក្យបណ្តឹងប្តឹងពីបទបរិហាកេរ្តិ៍ខ្ញុំថាយកប្តីគេ វាប៉ះពាល់ខ្លាំងសំរាប់កិត្តិយសខ្ញុំ សូមអ្នកទាំងអស់គ្នា ផ្តល់ជាកំលាំងចិត្តដល់ខ្ញុំផង ដែលជាជនរងគ្រោះ…”។

កញ្ញា Lumi បានបន្ថែមថា “ញុំនឹងដាក់ពាក្យប្តឹងស្រីម្នាក់នេះ ពីបទបរិហាកេរ្តិ៍ញុំតាម Facebook ឱ្យច្បាប់ជាអ្នកទទួលខុសត្រូវ ហើយញុំមិនចង់បានលុយគេមកវិញទេ តែញុំចង់ប្តឹងឱ្យគេសុំទោសខ្ញុំជាសាធារណៈ…” “ពាក្យដែរថាញុំយកប្តីគេហេស យករូបថតការគេមក ហើយនេះជាសម្តីរបស់គាត់! ហើយញុំសុំបញ្ចប់ត្រឹមនេះចុះ បានហើយយើងលេងបន្តទៀតបានហើយបង…”៕

RELATED ARTICLES