Wednesday, October 15, 2025
Homeព័ត៌មានជាតិបងនៅមិនកែខ្លួន អស់ទ្រាំនឹងការឈឺចាប់ អូនសុំលាបងគ្មានថ្ងៃត្រឡប់

បងនៅមិនកែខ្លួន អស់ទ្រាំនឹងការឈឺចាប់ អូនសុំលាបងគ្មានថ្ងៃត្រឡប់

ខេត្តសៀមរាប ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ព្រោះតែមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ជួបប្តីជាមនុស្សញៀនថ្នាំ ញៀនល្បែង មិនចេះកែខ្លួន ក៏ដាច់ចិត្ត គិតខ្លីលេបថ្នាំសម្លាប់ខ្លួន តែមិនស្លាប់ ក៏សម្រេចចិត្តចងកបន្ថែមទៀត រហូតដល់ស្លាប់ដូចបំណង ដោយបន្សល់ទុកកូនប្រុសតូចម្នាក់ ឱ្យក្លាយជាក្មេងកំព្រាគួរឱ្យសង្វេគ។

ករណីស្ត្រីតូចចិត្តប្តឹងញៀនថ្នាំ បែរជាគិតខ្លីចងកសម្លាប់ខ្លួន បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ស្ត្រីរងគ្រោះដែលចងកធ្វើអត្តឃាត មានឈ្មោះគឹម លក្ម្សី ហៅស្រីនុច មានគណនីហ្វេសប៊ុកឈ្មោះ Kim Leaksmy អាយុ២២ឆ្នាំ មុខរបរលក់ដូរ មានប្តីឈ្មោះទ្រី វណ្ណធី អាយុ២៤ឆ្នាំ និងមានកូនប្រុសម្នាក់ អាយុ៣ឆ្នាំ។ ក្រុមគ្រួសារខាងលើ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធស្ត្រីរងគ្រោះខាងលើ ត្បិតរស់នៅក្នុងជីវភាពធូរធារ មានលុយកាក់ចាយពេញដៃ និងមានផ្ទះធំទ្រនំខ្ពស់យ៉ាងណា ប៉ុន្តែជីវិតប្តីប្រពន្ធហាក់មិនសូវចុះសម្រុងនឹងគ្មានប៉ុន្មានទេ ដោយសារតែបុរសជាប្តីគឺជាមនុស្សដែលញៀនល្បែង និងញៀនថ្នាំ មិនដែលចេះជួយការងាររកស៊ីអ្វីទាំងអស់ ហើយទោះជាកន្លងមកក្រុមគ្រួសារ និងប្រពន្ធខំលួងលោមឱ្យដកខ្លួនចេញពី ល្បែងស៊ីសង និងថ្នាំញៀនយ៉ាងណា ក៏មិនមានលទ្ធផលសោះ ពោលគឺបុរសជាប្តីមិនព្រមកែខ្លួនទាល់តែសោះ។ ដោយសារតែតូចចិត្តនឹងរឿងប្តីមិនកែចរិតនេះ ហើយទើបទីបំផុត ស្ត្រីរងគ្រោះ ក៏ដាច់ចិត្តគិតខ្លីបែបនេះតែម្តង។

យោងតាមគណនីហ្វេសប៊ុករបស់បុរសជាឪពុកស្ត្រីរងគ្រោះ ដែលមានឈ្មោះ Ravy Kim បានបង្ហោះសារមួយកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ថា “កូនស្រីខ្ញុំបានស្លាប់ហើយ នៅល្ងាចថ្ងៃទី០៣,៦,២០១៨…”។

ដោយឡែក នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ឪពុករបស់ស្ត្រីរងគ្រាះខាងលើ បានបង្ហោះសារមួយទៀតថា “ការស្លាប់របស់កូនស្រីខ្ញុំ ឈឺចាប់ដោយសារបានប្តីចំជាអ្នកញៀនថ្នាំ កែមិនឡើង ចុងក្រោយកូនខ្ញុំសំរេចចិត្តបញ្ចប់ជីវិតដោយខ្លួនឯង សូមកូនទៅកាន់ឋានសុខ ជាតិក្រោយសូមជួបមនុស្សល្អ មនុស្សមានសមត្ថភាព និងមានចិត្តធម៌ សម្រាប់ជីវិតកូន…”។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅមុនពេលកើតហេតុ សាច់ញាតិរបស់ស្ត្រីរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានករណីចងកធ្វើអត្តឃាត បានកើតឡើងនៅចំណុចកើតហេតុខាងលើ ដោយស្ត្រីរងគ្រោះបានលេបថ្នាំសម្លាប់ខ្លួនតែមិនស្លាប់ ក៏ដើរទៅយកសម្រាប់ដាក់ព្យួរអាវពណ៌ខៀវ ទៅចងភ្ជាប់នឹងបង្អូចក្នុងបន្ទប់ដេករបស់ខ្លួន ជាន់ទី២ម្តងទៀត ជាមួយកន្សែងពោះគោ ពណ៌ស រហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ប៉ុន្តែស្ត្រីរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅមន្ទីរបាត់ទៅហើយ ក្រែងនៅមានសង្ឃឹម ប៉ុន្តែពេលដឹកទៅដល់ គ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកត្រឡប់មកផ្ទះវិញ។

តាមការពិនិត្យ និងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ច ឃើញថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។

 

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

RELATED ARTICLES