Wednesday, October 15, 2025
Homeព័ត៌មានជាតិក្រសួងនឹងចាត់វិធានការ មិនលើកលែងនោះឡើយ ករណីព្រះសង្ឃដេកជាមួយស្រី ផ្អើលពេញហ្វេសប៊ុក

ក្រសួងនឹងចាត់វិធានការ មិនលើកលែងនោះឡើយ ករណីព្រះសង្ឃដេកជាមួយស្រី ផ្អើលពេញហ្វេសប៊ុក

ក្រោយពីបែកធ្លាយវីដេអូ ព្រះសង្ឃមួយអង្គដេកជាមួយនារីម្នាក់ ផ្អើលពេញសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃទី០៤ ខែមិថុនា នេះផង​ដែរ មន្ត្រីក្រសួងធម្មការ និង សាសនា នឹងចាត់វិធានការយ៉ាងមុឺងម៉ាត់ដោយមិនលើកលែងចំពោះព្រះសង្ឃអង្គនោះ ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យសាសនានៅកម្ពុជា។

ព្រះសង្ឃដែលរងការិះគន់យ៉ាងចាស់ដៃនេះ ត្រូវបានគេស្គាល់ព្រះនាមថា ព្រះគ្រូសោទរ ស្រិល វណ្ណា ជាព្រះចៅអធិការវត្តភ្នំបាក់លើ និងល្បីខាងស្រោចទឹក ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។

ចំពោះទង្វើព្រះសង្ឃ ស្រិល វណ្ណា នេះផងដែរ បើតាមប្រសាសន៍លោកសេង សុមុនី ជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់អ្នកសារព័ត៌មានថា “ក្រសួងនឹងចាត់វិធានការមិនលើកលែងឲ្យនោះឡើយ ចំពោះសង្ឃណាដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើវិស័យសាសនា នៅកម្ពុជា និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណារបស់ព្រះសង្ឃមួយចំនួន ដែលធ្វើវិស័យសាសនាធ្លាក់ចុះ”។

គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកនារីម្នាក់ ឈ្មោះ MoTa Gimmick បានបង្ហោះវីដេអូ ភ្ជាប់និងរូបភាព

និងសារអមជាមួយថា “ស្គាល់លោកម្នាក់នេះអត់ ខំគោរពជឿជាក់ តែទីបំផុតរត់តាមស្រី ដេកជាមួយស្រី ហើយកុហកថាទៅមើលជំងឺនៅសុរិន”។

“នគរធំ” មិនទាន់អាចទាក់ទងព្រះសង្ឃស្រិល វណ្ណា បាននៅឡើយទេ ចំពោះការបែកធ្លាយវីដេអូដេកជាមួយស្រីនេះ យ៉ាងណា យើងរង់ចាំការបកស្រាយជានិច្ច ៕

 

RELATED ARTICLES