Wednesday, October 15, 2025
Homeព័ត៌មានជាតិសហាវណាស់ ប្លន់យកមាស ចាប់យាយចងដៃ រំលោភចៅស្រី

សហាវណាស់ ប្លន់យកមាស ចាប់យាយចងដៃ រំលោភចៅស្រី

ខេត្តកំពង់ស្ពឺ ៖ ជារឿងគួរឱ្យរន្ធត់ចិត្តបំផុត ខណៈដែលជីដូននិងចៅស្រី២នាក់ ត្រូវបានក្រុមចោរចិត្តព្រៃផ្សៃ ចូលទៅធ្វើសកម្មភាពចាប់ចងដៃជើងស្ត្រីជាជីដូន រួចចាប់រំលោភចៅស្រី បន្ទាប់មកក៏ប្លន់យកលុយកាក់ និងគ្រឿងអលង្ការគ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច។

ជនរងគ្រោះ២នាក់យាយចៅ រួមមាន ស្ត្រីជាជីដូន មានឈ្មោះងិន សុន អាយុ៦៩ឆ្នាំ ចំណែកចៅស្រីទើបនឹងអាយុ១២ឆ្នាំប៉ុណ្ណោះ។ អ្នកទាំងពីរមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាជីដូន បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់និងចៅបានរៀបចំចូលសម្រាកនៅក្នុងផ្ទះដូចសព្វដង រហូតដល់១១និង៣០នាទីយប់ ស្រាប់តែមានមនុស្សបិទមុខចំនួន២នាក់ បានចូលមកចាប់គាត់ និងចៅទម្លាក់ពីលើគ្រែ ហើយយកខ្សែចងដៃជើងគាត់ជាប់ និងបានបំបែកគាត់ និងចៅស្រីចេញពីគ្នា ហើយសួររកមាស និងលុយដែលកូនគាត់ផ្ញើទុក។ ពេលនោះ ចោរបានវាយគាត់ឱ្យប្រាប់ពីកន្លែងលាក់លុយ និងមាស ដោយទ្រាំមិនបាន គាត់ក៏ប្រាប់ពីកន្លែងលាក់ខ្សែក ដែលកូនស្រីគាត់ផ្ញើ និងលុយ១លានរៀល មិនតែប៉ុណ្ណោះ ក្រុមចោរបានដោះយកក្រវិលមាស១ជី ពីចៅស្រីគាត់ ព្រមទាំងចិញ្ចៀនមាស១ជី ពីគាត់ ហើយប្រមូលយកខ្សែកប្លាកទីន៥ជី ដែលលាក់ទុកក្រោមខ្នើយទៀតផង។

លោកយាយបន្តទៀតថា ក្រោយប្រមូលយកលុយ និងគ្រឿងអលង្ការបានហើយ ពួកវាបានចាប់ចៅស្រីរបស់គាត់ទៅក្រោយផ្ទះហើយ ធ្វើសកម្មភាពរំលោភចៅរបស់គាត់យ៉ាងព្រៃផ្សៃទៀតផង តែគាត់មិនអាចជួយអ្វីបានក្រៅពីអាណិតចៅស្រីឡើយ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ថា នាងមានម្តាយអាយុ៣៧ឆ្នាំ ជាកម្មការិនីកាត់ដេរ ឪពុកអាយុ៣៩ឆ្នាំ ជាកម្មករសំណង់ រាល់ថ្ងៃនាងរស់នៅជាមួយជីដូន។ នៅមុនពេលកើតហេតុ នាងកំពុងដេកជាមួយជីដូន ស្រាប់តែមានមនុស្សមកចាប់អូសទម្លាក់ពីលើគ្រែ ហើយយកកាំបិតភ្ជង់មិនឱ្យនាងស្រែក បើហ៊ានស្រែក ពួកវាសម្លាប់ចោល ពេលនោះពួកវាចាប់ចងនាងនិងយាយ ហើយគ្នាវាម្នាក់បានអូសនាងទៅក្រៅផ្ទះ រួចក៏ធ្វើសកម្មភាពរំលោភនាង តែនៅពេលនោះដោយឈឺខ្លាំងពេក ទ្រាំពុំបាន នាងក៏ស្រែកហៅយាយឱ្យជួយ ទើបធ្វើឱ្យក្រុមជនសង្ស័យ  ទំនងខ្លាចបែកការណ៍ ក៏ហៅគ្នាវារត់គេចបាត់អស់ ទើបនាងបានរួចផតពីក្រញាំតណ្ហារបស់ក្រុមចោរនោះ។

ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ បានលើកឡើងថា ក្រុមចោរទាំងនេះអាចមិនមែនជាមនុស្សក្រៅភូមិនោះទេ ព្រោះពួកវាដឹងពី សកម្មភាពយាយចៅ ហើយដឹងថា ម្តាយកុមារីរងគ្រោះបានផ្ញើខ្សែកផ្លាកទីន នៅនឹងលោកយាយទៀតផង។

ចំពោះភាពអសកម្មរបស់មន្ត្រីនគរបាលប៉ុស្តិ៍នេះដែរ បន្ទាប់ពីដឹងដល់ថ្នាក់លើ ថ្នាក់លើបានស្តីបន្ទោសយ៉ាងខ្លាំងថា រឿងកើតឡើងដល់ថ្នាក់នេះទៅហើយ មិនគួរណាប៉ុស្តិ៍ចង់លាក់បាំងបែបនេះទេ។

ក្រោយទទួលព័ត៌មានអំពីករណីនេះភ្លាម ថ្នាក់លើបានចាត់កម្លាំងព្រហ្មទណ្ឌ ខេត្តចុះមកអង្កេតស្រាវជ្រាវជាបន្ទាន់ផងដែរ៕

RELATED ARTICLES