កាលពីវេលាម៉ោង១៣និ៤០នាទី មានករណីផ្ទុះកំប៉ុងហ្គាស នៅសាលាបច្ចេកទេសដុនបូសស្កូ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន០៧នាក់ ករណីបានធ្វើឲ្យភ្ញាក់ផ្អើលថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០១៨ ក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
អ្នកស្លាប់ក្នុងហេតុការណ៌ផ្ទុះកំប៉ុងហ្គាសខាងលើ ឈ្មោះ សេង សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្រធានផ្នែកជាងក្រឡឹង សាកសពដាច់ដៃជើង មើលទៅគួរឲ្យរន្ធត់ខ្លាំងណាស់ និងចំនួន៧នាក់ទៀត ភេទប្រុស ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ក្នុងនោះមានម្នាក់រងរបួសធ្ងន់។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ បញ្ជូនអ្នករងរបួសទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕