Sunday, January 19, 2025
Homeសង្គម និងជីវិតតាអាយុ៥៣ឆ្នាំ ចាប់រំលោភក្មេងស្រី៧ឆ្នាំ

តាអាយុ៥៣ឆ្នាំ ចាប់រំលោភក្មេងស្រី៧ឆ្នាំ

ខេត្តបាត់ដំបង ៖ ក្មេងស្រីតូចម្នាក់ កំពុងដេកចាំផ្ទះតែម្នាក់ឯង ក៏ស្រាប់តែត្រូវបុរសវ័យចំណាស់ម្នាក់ លបចូលមកចាប់រំលោភរហូតដល់បានសម្រេច លុះឪពុកម្តាយត្រឡប់មកវិញ ក្មេងស្រីរងគ្រោះទម្លាយប្រាប់ឪពុកម្តាយបានដឹង ក៏នាំទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ចាប់ខ្លួនជន សង្ស័យនាំយកមកចាត់ការតាមច្បាប់។

   ករណីបុរសចំណាស់រំលោភសេពសន្ថវៈលើក្មេងស្រីនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រី មានឈ្មោះសូ ឌី អាយុ៥៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះស.ណ.ល អាយុ៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

តាមប្រភពពីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់មិននៅផ្ទះ ដោយទុកឱ្យកូនស្រីដេកចាំផ្ទះតែឯង ស្រាប់តែយប់ជ្រៅបន្តិច ក៏ត្រូវជនសង្ស័យឈ្មោះសូ ឌី បានចូលទៅធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់គាត់រហូតដល់បាន សម្រេចតែម្តង។ លុះពេលពួកគាត់ត្រឡប់មកដល់ផ្ទះវិញ ក៏ត្រូវកូនស្រីប្រាប់ថា នាងត្រូវតាឌីចាប់រំលោភ ទើបគាត់ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

លោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង បានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យនាំយកមកសាកសួរ និងកំពុងបន្តសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES