តារាចម្រៀងលេង ក្បាច់រាំនាងទេព បូព្រឹក្ស បានឱ្យដឹងថា នាងជាអ្នកចម្រៀងម្នាក់ដែលចូលចិត្តទិញសម្លៀកបំពាក់ ស្បែក ជើង និងខោអាវពេញៗទូនៅផ្ទះ សម្រាប់ប្រើប្រាស់ទៅតាមប្រភេទកម្មវិធីផ្សេងគ្នា កុំឱ្យមានទាស់។ ប៉ុន្តែ តាមរយៈការអះអាងរបស់ទេព បូព្រឹក្ស នោះ បញ្ជាក់ថា ស្បែកជើង ឬសម្លៀកបំពាក់ ដែលនាងបានទិញនោះ គឺមិនមែនតែជារបស់ប្រេនប្រេន ទើបទិញនោះទេ គឺឱ្យតែនាងស្រលាញ់ ទិញយកភ្លាមតែម្តង។
តារាចម្រៀងផលិតកម្មរស្មីហង្សមាស បានឱ្យដឹងថា “ខ្ញុំទិញស្បែកជើង ចាប់ពីតម្លៃ៥០ទៅ២០០ រហូតទៅដល់៥០០ដុល្លារអីហ្នឹង មិនមានលើសហ្នឹងទេ តែពេលដែលយកមកច្នៃ ឃើញប្លែកពេលដែលយើងប្រាប់គេថា ទិញថោក ក៏គេមិនជឿដែរ។ ស្បែកជើងនៅផ្ទះខ្ញុំពេញ១ទូណែនតែម្តង ម៉ាកអីក៏មានដែរ ព្រោះខ្ញុំត្រូវការប្រើផ្លាស់ប្តូររហូតតែម្តង។ មិនមែនមានតែស្បែកជើងទេ ខោអាវវិញក៏ពេញៗទូដែរ ព្រោះរបស់ហ្នឹងជាតម្រូវការចាំបាច់ ដែលមិនអាចខ្វះបានទេ។ តែដូចខ្ញុំនិយាយអ៊ីចឹងថា ខ្ញុំទិញរបស់ដែលស្រលាញ់ មិនចាំបាច់តែប្រេនប្រេន ក៏បានដែរ”។
ទេព បូព្រឹក្ស ដែលបង្កាត់ភ្លើងស្នេហាជាមួយតារារួមទ្រនំ លោកងួន ចាន់ដេវីត នោះ បានចូលលុយគ្នាបើកហាង Cosmestic ម្តុំស្តុបបូកគោ តម្លៃ១៤ម៉ឺនដុល្លារ គឺក្នុងម្នាក់ៗ៧ម៉ឺនដុល្លារ ឈ្មោះហាង “XTBP” តែអ្នកទាំង២ មិនទាន់មានគម្រោងដឹកដៃគ្នាចូលរោងការឆាប់ៗឡើយ៕