Sunday, January 19, 2025
Homeសង្គម និងជីវិតស្ត្រីខ្មែរស៊ីឈ្នួលពពោះឱ្យបុរសចិន កូនម្នាក់១ម៉ឺនដុល្លារ

ស្ត្រីខ្មែរស៊ីឈ្នួលពពោះឱ្យបុរសចិន កូនម្នាក់១ម៉ឺនដុល្លារ

ភ្នំពេញ ៖ ក្រោយបញ្ចប់ប្រតិបត្តិការបង្ក្រាបករណីស្ត្រីខ្មែរស៊ីឈ្នួលពពោះឱ្យបុរសជនជាតិចិន តាមរយៈការការចាក់មេជីវិតរួចមក សមត្ថកិច្ចបានរកឃើញថា មានស្ត្រីខ្មែរចំនួន៣៣នាក់ កំពុងស៊ីឈ្នួលពពោះដោយការចាក់មេជីវិតនេះ ហើយក្នុងនោះម្នាក់ៗទទួលបានប្រាក់កម្រៃ សរុបចំនួន១ម៉ឺនដុល្លារ រាប់ចាប់តាំងពីចាប់ផ្តើមពពោះរហូតដល់សម្រាលកូនរួច។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបករណីចាក់មេជីវិតចិនឱ្យស្ត្រីខ្មែរពពោះ ដោយឃាត់ខ្លួនបុរសជនជាតិចិន រួមនិងស្ត្រីខ្មែរកំពុងមានផ្ទៃពោះសរុបចំនួន៤០នាក់ នៅចំណុចផ្ទះវីឡាមួយកន្លែង លេខ២អា និង៩អា ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

ប្រតិបត្តិការបង្ក្រាបករណីស្ត្រីស៊ីឈ្នួលពរពោះជំនួសនេះ ត្រូវបានសមត្ថកិច្ចរកឃើញជនរងគ្រោះចំនួន៣៣នាក់។ ដោយឡែកមេខ្យល់ ប្រុសស្រីចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ក្រុមស្ត្រីរងគ្រោះ បានបញ្ជាក់ប្រាប់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ថា រាល់ថ្ងៃពួកនាងធ្វើការនៅរោងចក្រ បន្ទាប់មកក៏មានមិត្តភក្តិបបួលដោយនិយាយថា ធ្វើការងារ (ពពោះជំនួស) ទទួលបានលុយច្រើន រហូតដល់១ម៉ឺនដុល្លារឯណោះ លុះគិតយូរៗទៅ ក៏យល់ព្រម និងត្រូវមិត្តភក្តិ នាំឡើងជិះម៉ូតូឌុប យកទៅបុរីវិមានភ្នំពេញតែម្តង។

ក្រុមស្ត្រីរងគ្រោះបន្តថា ពេលពួកនាងបានសម្រេចចិត្តធ្វើការងារស៊ីឈ្នួលពពោះនេះ ពេលនោះគេក៏បាននាំទៅមន្ទីរពេទ្យ ដើម្បីបាញ់ មេជីវិតចូលដោយបានឈ្នួលក្នុងតម្លៃពពោះកូនម្នាក់បានចំនួន១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូង ឱ្យចំនួន៥០០ដុល្លារ។ ខែបន្ទាប់៣០០ដុល្លារ រហូតដល់កើត ទើបទទួលបានប្រាក់ចំនួន៦ពាន់ដុល្លារបន្ថែមទៀត។ ស្រាប់តែមិនទាន់បានអីផង ក៏ត្រូវសមត្ថកិច្ចចុះបង្ក្រាបតែម្តង។

គួរបញ្ជាក់ដែរថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ បានសម្រេចលទ្ធផល ដោយធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន៤០នាក់ ក្នុងនោះ រួមមានបុរសជនជាតិចិនម្នាក់ឈ្មោះ LlU QlANG អាយុ៤៩ឆ្នាំ ស្ត្រីមានផ្ទៃពោះ ចំនួន៣៧នាក់ រួមនិងមេកាចំនួន២នាក់ផងដែរ ព្រមទាំងដក ហូតរថយន្ត បានចំនួន២គ្រឿងទៀតផង រួមមាន រថយន្តម៉ាក Lexus-470 មួយគ្រឿង និងរថយន្តម៉ាកសាំងយ៉ុង រួមនិងម៉ូតូ១គ្រឿងផងដែរ។

ក្រោយបញ្ចប់ប្រតិបត្តិការបង្ក្រាបករណីចាក់មេជីវិតចិនឱ្យស្ត្រីខ្មែរពពោះនេះ សមត្ថកិច្ច បានបញ្ជូនជនសង្ស័យ និងស្ត្រីពពោះ រួមទាំងមេការ ព្រមទាំងវត្ថុតាងឱ្យការិយាល័យជួញដូរ ផ្លូវភេទដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES