Sunday, January 19, 2025
Homeសង្គម និងជីវិតកូនក្រមុំដើរបាត់ពីផ្ទះ គ្រួសារប្រកាសតាមរក

កូនក្រមុំដើរបាត់ពីផ្ទះ គ្រួសារប្រកាសតាមរក

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បាន ចេញបាត់ពីផ្ទះ ដោយគ្មានដំណឹងធ្វើឱ្យក្រុមគ្រួសារព្រួយបារម្ភ តាមស្វែងរកសព្វកន្លែងមិនឃើញ ក៏ប្រកាសតាមស្វែងរកផង ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ផង ដើម្បីតាមរកកូនស្រីត្រឡប់មកផ្ទះវិញ។

នារីវ័យក្មេងដែលបាត់ខ្លួននោះ មានឈ្មោះ សុខ ស្រីណែត អាយុ១៩ឆ្នាំ មានលំនៅម្តុំផ្សារ អូរឫស្សី ខណ្ឌ៧មករា។

តាមប្រភពពីក្រុមគ្រួសារនារីខាងលើ បាន ឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះ បានចេញពីផ្ទះដោយមិនបានប្រាប់អ្នកណាម្នាក់ ឱ្យដឹងនោះទេ លុះបាត់យូរមិនឃើញត្រឡប់ មកវិញ ក៏ធ្វើឱ្យក្រុមគ្រួសារមានការភ័យឆោឡោ នាំគ្នាចេញតាមទៅស្វែងរកគ្រប់កន្លែង តែមិន មានដំណឹងសោះ លុះទៅសួរមិត្តភក្តិជិតស្និទ្ធ ក៏គ្មានអ្នកដឹង ហើយទោះជាទៅតាមរកនៅ កន្លែងដែលនាងធ្លាប់ទៅ ក៏មិនឃើញ ទើបក្រុមគ្រួសារ មានការព្រួយបារម្ភ ខ្លាចកូនស្រីចាញ់ល្បិចរបស់មនុស្សខិលខូចឬត្រូវគេធ្វើបាបដោយ ប្រការណាមួយ។

បន្ទាប់ពីបាត់ខ្លួនកូនស្រីចេញពីផ្ទះដោយ គ្មានដំណឹងបែបនេះ ធ្វើឱ្យក្រុមគ្រួសារទាំងមូល មានការព្រួយបារម្ភយ៉ាងខ្លាំង និងសូមប្រកាសដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រទះឃើញនារីដែលមានភិនភាគដូចក្នុងរូបថត មេត្តាជួយផ្តល់ដំណឹងមក ក្រុមគ្រួសារ ឬវិទ្យុអេប៊ីស៊ី តាមរយៈទូរស័ព្ទ លេខ ០១២ ២៣ ១០ ១០ និង ០៨៧ ២៣ ២៣ ២៣៕

RELATED ARTICLES