Sunday, January 19, 2025
Homeសង្គម និងជីវិត២នាក់ លោតទឹកសម្លាប់ខ្លួន ម្នាក់បានសម្រេច ម្នាក់អត់

២នាក់ លោតទឹកសម្លាប់ខ្លួន ម្នាក់បានសម្រេច ម្នាក់អត់

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណីមនុស្សប្រុសស្រី២នាក់ បានសម្រេចចិត្តមកលោតទឹកពីលើស្ពានជ្រោយចង្វា សម្លាប់ខ្លួនជាបន្តបន្ទាប់គ្នា ប៉ុន្តែក្នុងនោះបុរសម្នាក់លោតសម្លាប់ខ្លួនបានសម្រេច ប៉ុន្តែស្ត្រីម្នាក់ទៀត លោតទឹកមិនបានសម្រេចនោះទេ ដោយសារមានអ្នកប្រទះឃើញ ជួយឃាត់ទាន់ពេល។

ករណីទី១ បានកើតឡើងកាលពីវេលា ម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ដោយមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មិនដឹងមានវិបត្តិអ្វីក្នុងចិត្ត ក៏បានជិះកង់ឡើងស្ពានជ្រោយចង្វាក្នុងទិសដៅពីលិចមកកើតទាំងទឹកមុខស្រពាប់ស្រពោន លុះធ្វើដំណើរមកជិតដល់ពាក់កណ្តាលស្ពានក៏បានទុកកង់ចោល ហើយស្ទុះលោតទម្លាក់ខ្លួនពីលើស្ពានចូលទៅក្នុងទឹក បណ្តាលឱ្យលិចបាត់ភ្លាមៗតែម្តង ដោយបន្សល់ទុកតែកង់នៅកន្លែងកើតហេតុប៉ុណ្ណោះ។

នារីវ័យក្មេងដែលប៉ងសម្លាប់ខ្លួនដោយលោតពីលើស្ពានជ្រោយចង្វានោះ មានឈ្មោះ ថ.ស.ព អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីវ័យក្មេងខាងលើ បានធ្វើដំណើរតាមម៉ូតូឌុបមួយគ្រឿង ឡើងមកលើស្ពានជ្រោយចង្វា លុះដល់ពាក់កណ្តាលស្ពាន ក៏បានប្រាប់ឱ្យម៉ូតូឌុបឈប់ រួចដើរទៅឈររេរានៅជាប់នឹងបង្កាន់ដៃស្ពាន ធ្វើឱ្យសមត្ថកិច្ច និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ជ្រោយចង្វា ប្រទះឃើញសភាពមិនសូវស្រួល ក៏ប្រញាប់ចូលទៅឃាត់សាកសួរ ទើបដឹងថា នារីរូបនេះកំពុងប៉ុនប៉ងសម្លាប់ខ្លួន តែសំណាងល្អ បានសមត្ថកិច្ចឃាត់ទាន់ផុតពីគ្រោះថ្នាក់៕

RELATED ARTICLES