ម្ចាស់បទ ”ទូរសព្ទ័ប្រាប់ផង” លោកសាន ផានិត ដែលល្បីថា ពីមុនបានធ្លាក់ខ្លួនដុនដាប ភៀសខ្លូនទៅផ្ញើបា្រណ ដល់ជាយដែននោះ ពេលនេះបានផ្លាស់ប្ដូរមុខមាត់ថ្មីវិញហើយ គឺក្លាយជាថៅកែហាងផឹកស៊ី “កៅដាយ០០១” នៅផ្លូវកៅដាយ រាជធានីភ្នំពេញ ដោយបានធ្វើពិធីសម្ពោធយ៉ាងអធិកអធម កាលពីរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ក្រោមការសាទរពីតារាសិល្ប់់ៈមួយចំនួនផង។
ក្នុងឈុតអាវគ្រ័រហ្សេ ស្បែកជើងប៊ូខ្មៅឡើងចាំងនោះ សាន ផានិត ត្រូវបានបុគ្គលិកក្នុងហាងគោរពហើយហៅតារាមិនដែលមានសក់នេះថាជា ”លោកថៅកែៗ” ទៀតផង ហើយម្ចាស់បទ ”ទូរសព្ទ័ប្រាប់ផង” រូបនេះ ញញឹមបិតមាត់មិនជិតឡើយ ពេលត្រូវភ្ញៀវសុំថតរូបជាមួយ ហើយថែមទាំងឡើងច្រៀងបទបែបត្អូញត្អែរប្រចាំត្រកូលទៀតផង គឺបទ ”ទូរសព្ទ័ប្រាប់ផង” ធ្វើឲ្យភ្ញៀវទះដៃ និងផ្ទុះសំណើចជាខ្លាំង ហើយលាន់មាត់ថា ”សំឡេងសាន ផានិត នៅតែដូចមុន” គឺច្រៀផងថ្ងូរផង…។
យ៉ាងណា ការក្លាយជាថៅកែរបស់សាន ផានិត នៅពេលនេះ គឺមិនមែនអ្នកណាចង់ក៏អាចធ្វើបានគ្រប់គ្នាដែរនោះទេ គឺតាមព័ត៌មានថា អតីតសង្សារនាងឌុច សុភា និង កែវ និសា រូបនេះ បានចំណាយទឹកលុយធំក្នុងការវិនិយោគ ដោយហ៊ានជះលុយដល់ទៅជាង១០ម៉ឺនដុល្លាសហរដ្ឋអាមេរិកឯណោះ។សំណួរដែលមហាជនគ្រប់គ្នាចង់ដឹង គឺថាតើសាន ផានិត បានលុយមកពីណាច្រើនម៉្លេះ?
ក្នុងជំនួបផ្ទាល់ជាមួយលោកថៅកែសាន ផានិត ដែលទើបតែវិលចូលករាជធានីភ្នំពេញ វិញក្រោយភៀសខ្លួនជាមួយប្រពន្ធកូន ទៅសម្ងំនៅខេត្តមណ្ឌុលគិរី មយយរយៈនោះ បានឲ្យដឹងថា ”តាមពិត ហាងនេះចំណាយអស់ជាង១០ម៉ឺនដុល្លាមែន បានចេញជារូបរាងឡើងបាននៅពេលនេះ។ ប៉ុន្តែមិនមែនជាទឹកលុយសុទ្ធរបស់ខ្ញុំទាំងអស់ទេ គឺខ្ញុំចូលហ៊ុនជាមួយមិត្តភក្ដិដល់ទៅ៤នាក់ឯណោះហើយលុយខ្ញុំដាក់ទុនតែ៣ម៉ឺនដុល្លាទេ។ ថ្ងៃសម្ពោធហាងនេះ ខ្ញុំហៅអ្នកសិល្បៈប្រហែល២០នាក់ដែរ តែមកលើសកំណត់ឯណោះ ព្រោះឥឡូវខ្ញុំមិនមែនដូចពីមុនទេ។ ហាងហ្នឹងមានម្ហូបឆ្ងាញ់ច្រើន ហើយមាន៣ជាន់ សង្ឃឹមថា នឹងមានការគាំទ្រជាមិនខាន”។
ថ្វីត្បិតតែសាន ផានិត បានក្លាយជាថៅកែហាងផឹកស៊ីនៅកណ្ដាលរាជធានីក្ដី តែផានិតអះអាងថា ខ្លួននឹងប្រពន្ធកូននៅតែបន្តររស់នៅខេត្តមណ្ឌុលគិរី ដដែល តែអាចចុះឡើងៗ ក្នុង១ខែ យ៉ាងហោចណាស់ក៏នៅភ្នំពេញ២០ថ្ងៃដែរ ព្រមទាំងវិលត្រឡប់ចូលសិល្បៈវិញទៀតផង ហើយពេលនេះកំពុងត្រៀមថតបទ ”ជាប់រវល់” នឹងតម្រូវជ្រើសយកអតីតសង្សារល្បីឈ្មោះមកសម្ដែងជាតួឯកស្រីក្នុងបទនេះ គឺស្រីស្អាតទាំង២ ស្ថិតក្នុងម្រើសគ្មានអ្នកណាក្រៅពីនាងឌុច សុភា និងកែវ និសា នោះឡើយ៕