Monday, January 20, 2025
Homeសង្គម និងជីវិតប្តីកាប់ប្រពន្ធប៊ិះស្លាប់ រួចបីចូលពេទ្យអត់ទទួល រត់បាត់

ប្តីកាប់ប្រពន្ធប៊ិះស្លាប់ រួចបីចូលពេទ្យអត់ទទួល រត់បាត់

ភ្នំពេញ ៖ បុរសជាប្តីចិត្តកំណាចឃោរឃៅម្នាក់ មិនដឹងជាមានទំនាស់អ្វីជាមួយប្រពន្ធ ក៏ស្រាប់តែទាញកាំបិតផ្គាក់កាប់ប្រហារប្រពន្ធជាច្រើនកាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ រួចក៏បីប្រពន្ធទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ តែពេទ្យឃើញសភាពធ្ងន់ពេកបដិសេធមិនហ៊ានទទួល ធ្វើឱ្យបុរសជាប្តីភ័យ ក៏ដាក់ប្រពន្ធចោល រួចរត់គេចខ្លួនបាត់ ទុកឱ្យអ្នកជិតខាងបញ្ជូនតាមម៉ូតូរ៉ឺម៉កកង់បី ទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។

  

ហេតុការណ៍អំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះដែលត្រូវប្តីកំណាចកាប់ប៊ិះស្លាប់ មានឈ្មោះត្រេន ពៅ អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ហែនសាំ ស្នាក់នៅក្នុងបន្ទប់ជួលខាងលើ (រងរបួសក្បាល និងកញ្ចឹងកជាច្រើនកន្លែង)។ ចំណែកជនដៃដល់ជាប្តី នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេមិនបានលឺសំឡេងប្តីប្រពន្ធខាងលើឈ្លោះប្រកែកគ្នានោះឡើយ ស្រាប់ តែនៅសុខៗ ក៏ឃើញបុរសជាប្តីបានបីប្រពន្ធចេញពីបន្ទប់យ៉ាងប្រញាប់ប្រញាល់ ដោយឃើញស្ត្រីរងគ្រោះជាប្រពន្ធមានឈាមពេញខ្លួន តែមិនដឹង ថាត្រូវប្តីកាប់ឡើយ នឹកស្មានថា ប្រពន្ធខ្យល់គរដួលបោកក្បាលហូរឈាម ណាមួយសួរទៅបុរសជាប្តីក៏មិនបានឆ្លើយតបថាប្រពន្ធខ្លួនកើតអីដែរ។ យ៉ាងណា អ្នកជិតខាងបានខ្នះខ្នែងជួយបញ្ជូនស្ត្រីរងគ្រោះទៅកាន់គ្លីនិកឯកជនមួយកន្លែងក្បែរទីតាំងកើតហេតុ ដោយបុរសជាប្តីបានបីប្រពន្ធទាំង ឈាមប្រឡាក់ពេញខ្លួនចូលទៅរកគ្រូពេទ្យឱ្យជួយសង្គ្រោះ លុះទៅដល់គ្រូពេទ្យឃើញសភាពធ្ងន់ពេក ក៏មិនហ៊ានទទួល និងប្រាប់ឱ្យបុរសជាប្តី ប្រញាប់បញ្ជូនប្រពន្ធទៅមន្ទីរពេទ្យរដ្ឋទៅ ស្រាប់តែភ្លាមនោះ បុរសជាប្តីក៏ភ័យខ្លួន ដាក់ប្រពន្ធចោល រួចក៏រត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។ បន្ទាប់មកអ្នកជិតខាងបានគ្នាហៅម៉ូតូរ៉ឺម៉កកង់បី ដើម្បីដឹកបន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះជីវិតតែម្តង៕

RELATED ARTICLES