Monday, January 20, 2025
Homeសង្គម និងជីវិតកម្មករគ្រោះថ្នាក់បែកម្រាមដៃ ភ័យដួលសន្លប់៥០នាក់

កម្មករគ្រោះថ្នាក់បែកម្រាមដៃ ភ័យដួលសន្លប់៥០នាក់

ខេត្តតាកែវ ៖ កម្មការិនីរោងចក្រ ខាងផ្នែកវ៉ៃឡេវម្នាក់ កំពុងបំពេញការងារសុខៗ ស្រាប់តែជួបគ្រោះថ្នាក់ ត្រូវម៉ាស៊ីនវ៉ៃឡេវ វ៉ៃចំដៃ បណ្តាលឱ្យបែកម្រាមដៃ ធ្វើឱ្យឈឺចុកចាប់ស្រែកផ្អើលពេញរោងចក្រ ជាហេតុធ្វើឱ្យក្រុមកម្មការិនីដែលកំពុងធ្វើការក្បែរគ្នានោះភ័យស្លន់ស្លោ ដួល សន្លប់ជាបន្តបន្ទាប់រហូតដល់ទៅ៥០នាក់។

ហេតុការណ៍កម្មការិនីរោងចក្រ ដួលសន្លប់តៗគ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅ ចំណុចបរិវេណរោងចក្រ ប៉ុន តឹស ហ្វូតវែ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខាងជើងផ្សារ អង្គតាសោម ចំងាយប្រមាណ២០ម៉ែត្រ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមកម្មករ-កម្មការិនីរោងចក្រខាងលើ បាននាំគ្នាចូលបំពេញការងាររៀងៗខ្លួនដូចសព្វដង។ លុះកំពុងតែបំពេញការងារសុខៗ ក៏ស្រាប់តែមានកម្មការិនីម្នាក់ ខាងផ្នែកវ៉ៃឡេវ មិនដឹងជាមានការធ្វេសប្រហែសយ៉ាងម៉េច ក៏បណ្តាលឱ្យម៉ាស៊ីវវ៉ៃឡេវ វ៉ៃចំដៃ បែកម្រាមដៃ ស្រែកឈឺផ្អើលពេញរោងចក្រតែម្តង។

ប្រភពដដែលបន្តថា នៅពេលដែលឃើញកម្មការិនីរងគ្រោះ បែកម្រាមដៃ មានឈាមហូរច្រើនផង ស្រែករោទិ៍ខ្លាំងផង ទើបធ្វើឱ្យ ក្រុម កម្មការិនីដែលបំពេញការងារក្បែៗគ្នានោះ មានអារម្មណ៍ភ័យតក់ស្លុត ទើបកើតមានអាការៈ ទន់ដៃទន់ជើង ដួលសន្លប់ជាបន្តបន្ទាប់ រហូតដល់ទៅជាង៥០នាក់តែម្តង៕

RELATED ARTICLES