Tuesday, June 10, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ខ្មោចចូលដប

បរិយាយថ្ងៃនេះ ៖ ខ្មោចចូលដប

បក្សកាន់អំណាច (CPP) បានដាក់ឈ្មោះលោកសម រង្ស៊ី និងសហការីអតីតមន្ត្រីបក្សសង្គ្រោះជាតិ (CNRP) ថា ជា “ខ្មោចតៃហោង” ឃើញថាត្រូវម៉្យាងដែរ ព្រោះធម្មតាខ្មោច តែងតែចេះលងបន្លាចមនុស្ស។ គ្រាន់តែយុទ្ធនាការហែក្បួនួបក្ស ចាប់ផ្តើមភ្លាម CPP មានសកម្មភាពគគ្រឹកគគ្រេងជាងគេ វាយបំបាក់បក្សតូចៗលឹបដូចក្បាលដែកគោល ប៉ុន្តែ “ខ្មោច CNRP” បែរជាបញ្ចោញប្ញទ្ធិ “ហែបក្សតាមហ្វេសប៊ុក” ប្រណាំងជាមួយ CPP ដែលហែពិតៗ ដែលចំណុចនេះ ដរាបណាគ្មានគ្រូខ្លាំងពូកែអន្ទង “ខ្មោចឱ្យចូលដប” ទេនោះ បក្សកាន់អំណាច នៅតែជួបឧបសគ្គរហូត ហើយធ្ងន់បំផុតនៅក្រោយការបោះឆ្នោត ដែល “នគរធំ” សូមលើករឿង “ខ្មោចចូលដប” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

នៅក្នុងរឿង “ខ្មោចចូលដប” ដកស្រង់ចេញពីវណ្ណកម្ម “គតិលោក” របស់អ្នកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ បានតំណាលថា កាលនោះមានខ្មោចប្រុសមួយ អាស្រ័យនៅតាមដងព្រៃ វាឃើញប្រពន្ធអ្នកចម្ការម្នាក់ រូបស្អាត ក៏កួចចិត្តប្រតិព័ទ្ធស្រលាញ់នាងនោះ លុះពេលប្តីនាងមិននៅ ក៏ប្រែកាឡាជាបុរសម្នាក់រូបរាងដូចប្តីនាងនោះ ហើយចូលទៅដេករួមសង្វស្វានឹងស្រីមនុស្ស។ ចំណែកនាងរូបល្អនោះ ស្មានថាជាប្តីរបស់ខ្លួន ក៏ចេះតែបើកដៃឱ្យខ្មោចយកខ្លួនប្រាណតាមចិត្ត។ ក្រោយមក បុរសជាប្តីនោះវិលមកផ្ទះវិញ មិនិឱ្យប្រពន្ធដឹងបានឃើញខ្មោចប្លែងកាយនោះ កំពុងដេកឱបប្រពន្ធខ្លួន ក៏ខឹងយ៉ាងខ្លាំង ស្ទុះទៅចាប់អាខ្មោចនោះជាប់ កើតជាជម្លោះដណ្តើមប្រពន្ធគ្នា។ ឯស្រីស្អាតនោះឃើញប្តីរបស់ខ្លួនដល់ទៅពីរិនាក់ ទាល់គំនិតមិនដឹងជាយកមួយណា ជាហេតុនាំឱ្យបុរសទាំងពីរនោះឈ្លោះគ្នាបែកផ្សែង លុះមិនដាច់ស្រេច ក៏នាំគ្នាឡើងសាលាក្តី ប្តឹងតាមដំណើរ។ ថ្លែងពីចៅក្រម មើលនឹងភ្នែកធម្មតាឃើញថា បុរសទាំងពីរនាក់នោះដូចគ្នាណាស់ ក៏ប្រើប្រាជ្ញារិះគិតថា បុរសម្នាក់នោះ ច្បាស់ជាខ្មោចប្រែកាឡាតែម្តង ព្រោះខ្មោចមានភ្នែកក្រហម គ្មានប្រស្រី គ្មានស្រមោល ប៉ុន្តែ ដើម្បីរកការពិតឱ្យឃើញ ជាក់ស្តែង ចៅក្រមក៏ប្រាប់ថា បើបុរសណាអាចចូលក្នុងដបបាន បុរសនោះគឺជាប្តីរបស់ស្រីស្អាត។ ឯបុរសជាប្តីពិតប្រាកដ ឮចៅក្រមបង្គាប់បែបនេះ ក៏ទ្រហោយំ ព្រោះខ្លួនជាមនុស្ស ធ្វើម៉េចអាចចូលដបរួច? ផ្ទុយទៅវិញ ខ្មោចប្រែកាឡា សប្បាយចិត្តណាស់ ដោយសង្ឃឹមបាននាងនោះ ធ្វើប្រពន្ធជារៀងរហូត ទើបវាបង្រួញខ្លួនតូចទៅៗ ចូលដបបានយ៉ាងស្រួល។ ភ្លាមនោះ ចៅក្រម ក៏យកឆ្នុកទៅចុកមាត់ដប រួចប្រាប់គេឯងថា “ហ្នឹងជាខ្មោចទេ វាមកលួចប្រពន្ធគេ” ទើបកាត់ក្តីឱ្យបុរសជាប្តីមនុស្សនោះ បានប្រពន្ធទៅវិញ រួចចៅក្រម បានយកដបដាក់ខ្មោចនោះ ទៅបោះចោលក្នុងអន្លង់ទឹកជ្រៅ អស់បានដើរយាយីមនុស្សតទៅទៀត…។

បើយករឿង “ខ្មោចចូលដប” មកធ្វើឧបមានវិធី យើងអាចប្រៀបធៀបបក្សកាន់អំណាច (CPP)ជា “ប្តីមនុស្ស” ឯលោកសម រង្ស៊ី និងសហការី ជា “ខ្មោចប្រែកាឡា” ចំណែកស្រីស្អាតជា “ប្រជាពលរដ្ឋខ្មែរ” ខណៈដែលចៅក្រម សំដៅដល់ “តុលាការកំពូល”។

រួចមកហើយ ឃើញថា បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវរំលាយចោល រីឯលោកសម រង្ស៊ី ក៏ដូចអតីតមន្ត្រី១១៨នាក់ បានត្រូវដកសិទ្ធិធ្វើនយោបាយមក បក្សកាន់អំណាច បានដាក់ឈ្មោះ “មេចលនាសង្គ្រោះជាតិ” ថា ជា “ទណ្ឌិត” និង ជា “ខ្មោចតៃហោង”។ ធម្មតាខ្មោចណាក៏ដូចខ្មោចណាដែរ បើសិនជាព្រលឹងវិលវល់នៅចងពៀរនោះ ច្បាស់ជាយាយីគូសត្រូវរបស់ខ្លួនមិនខាន ឥឡូវគ្រាន់តែ CPP បញ្ចោញសាច់ដុំហែក្បួនបក្សគគ្រឹកឹគគ្រេងទូទាំងប្របទេសនោះ ក៏ស្រាប់តែ “ខ្មោច CNRP” លងបន្លាច ដោយយកវីដេអូឃ្លប្លីតាំងពីឆ្នាំ២០១៣ និង២០១៧ មកបង្ហោះតាមហ្វេសប៊ុក មើលឃើញមនុស្សខ្នប្នា់ដូចស្រមោច។ ការហែក្បួនតាមហ្វេសប៊ុក ខណៈដែល CNRP ក្លាយជាខ្មោចនេះ គ្មានបំណងអ្វីក្រៅពីិ “ទាក់ទាញអ្នក្នគាំទ្រឱ្យធើព្វីហិការ” តាមការអំពាវនាវរបស់លោកសម រង្ស៊ី ថា “ដេកផ្ទះឈ្នះឯង” នេះឯង។ ការអូសទាញដោយបញ្ចោញ្ចរូបភាពស្តែងៗបែបនេះ មានន័យស្មើនឹង “ខ្មោចកាឡាខ្លួនចូលដេកជាមួយស្រីស្អាត” ដែលស្រីស្អាតនោះមានប្តីទៅហើយ និយាយឱ្យចំ ប្រជាពលរដ្ឋទូទាំងប្រទេសនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។ បើខ្មោចនោះ ប្រតោងប្រទាញមនុស្សពីរដ្ឋាភិបាល លុះត្រាតែរក “គ្រូចាប់ខ្មោចច្រកដប” ឱ្យបាន ទើបគ្មានឧបសគ្គរាំងមុខ ប៉ុន្តែតុលាការកំពូលបានត្រឹមរំលាយបក្សប្រឆាំង ដោយមិនអាចចាប់លោកសម រង្ស៊ី បានឡើយ។ ការបំផុស “បាតុកម្មភ្លើងទៀន” នៅកូរ៉េខាងត្បូង ថ្ងៃទី២៨ ខែកក្កដា ឆ្ន្នាំ២០១៨ មុនបោះឆ្នេត្នា១ថ្ងៃនោះ ក៏មិនស្រួលដែរ ទោះបីជាអ្នក្ននាំពាក្យ CPP អះអាងថា ចំនួនពលករប្រមាណ៧ម៉ឺននាក់ឯណោះ ដែលទៅធ្វើការនៅកូរ៉េខាងត្បូង ហើយអ្នកធ្វើបាតុកម្មយ៉ាងច្រើន៥០០០នាក់ មិនអាចយកប្រៀបលើ CPP បានក៏ពិតមែន ប៉ុន្តែ “សម្ល១ឆ្នាំង គេភ្លក្សតែ១ស្លាបព្រា” ក៏ដឹងសាបប្រៃ។

បើ CPP ទប់មិនជាប់ ឬអាចនឹងឈ្នឆ្នេះ្នត្នា បានបន្តកាន់អំណាចទៅមុខទៀតនោះ អ្នកវិភាគមើលឃើញថា “ខ្មោច CNRP” នៅតែជាស្រមោលអន្ទោលតាមប្រាណរហូត ដោយពេលនោះ ខ្មោចឈប់និយាយពីរឿងពហិការ តែគេនិយាយពី “សំឡេងឆ្នេត្នា” ម្តង។ កន្លងមក CPP អះអាងថា មានសមាជិកជាង៥លាននាក់ឯណោះ ដូច្នេប្នើះសិនជាបានសំឡេងឆ្នេត្នាតិចជាងនេះ ឬរបូតកៅអីខ្លះទៅឱ្យបក្សតូចៗចែកគ្នានោះ នឹងចៀសមិនផុតពី “ខ្មោចយាយី”។

ចំណុចនេះ លុះត្រាតែ “បញ្ឆោតខ្មោចឱ្យចូលដប” ដោយមានគ្រូខ្លាំងពូកែ ឬចៅក្រមភ្នែកទិព្វ មានប្រាជ្ញាដូចរឿង “ខ្មោចចូលដប” ប៉ុន្តែ បើចាប់ខ្មោចមិនបាន ស្ថានការណ៍នឹងធ្ងន់ទៅៗ។ ធម្មតាខ្មោច គេមិនអាចប្រើយន្តហោះ រថក្រោះ កាំភ្លើង តូចធំ បង្ក្រាបបានឡើយ ប៉ុន្តែគេត្រូវប្រើ “សិល្ប៍មន្ត” លួងលោម អន្ទង ខាប ថ្វាយសំណែន ទើបមានប្រសិទ្ធភាព។ ខ្មោច CNRP មិនមែនជាប្រភេទដូចកងទ័ពខ្មោចរបស់ “អ្នក្នតាឃ្លាំងមឿង” នោះទេ ព្រោះទ័ពបិសាចនោះ បានជួយស្រែកបន្លាច គំរាមកងទ័ពសៀម ឱ្យបាក់រត់ទាំងផ្ទាំងៗ។ ផ្ទុយទៅវិញ ខ្មោច CNRP ដែលមានលោកសម រង្ស៊ី ជាមេខ្មោចនោះ ជាប្រភេទខ្មោច “ប្រែកាឡាជាមនុស្សដណ្តើមស្រីស្អីតា” ពោលគឺឺនៅតែមានយុទ្ធសាស្ត្រអូសទាញប្រជាពលរដ្ឋបាន។ ទោះជា “ខ្មោចកឹម សុខា” ត្រូវ CPP ចាប់បានយកទៅដាក់ក្នុងសីមា ក៏ខ្មោចនោះមិនធម្មតាទៀត ដោយមិនព្រមចុះចាញ់ប្ញទ្ធានុភាព CPP ដោយបានផ្លែផ្កាអ្នកទៅសួរសុខទុក្ខថា “កុំចរចាអ្វីជាមួយបក្សកាន់អំណាច ដោយទុកឱ្យអន្តរជាតិដោះស្រាយ” ដូច្នេយ្នើះងីឃើញថា CPP ចាប់បានខ្មោចតែ១ ដែលជាខ្មោចបន្ទាប់ ឃើញីនៅសល់ខ្មោចធំជាងគេ កំពុងហោះឆ្វែលក្រៅសីមា របស់គ្រូចាប់ខ្មោច លុះត្រាតែ CPP មានគ្រូពូកែណាស់ ទើបយកឈ្នះបាន។ អ្នក្នវិភាគមើលឃើញយ៉ាងច្បាស់ថា CPP នឹងឈ្នឆ្នេះ្នត្នាយ៉ាងតិច៩០ភាគរយ ប៉ុន្តែ ដរាបណាមិនអាចចាប់មេខ្មោចបញ្ចូលដបបាននោះ ឧបសគ្គនៅតែមានរាល់ជំហាន ដែលមិនគួរមើលរំលង។

សរុបុទៅ “ខ្មោចចូលដប” គ្រាន់តែជាការប្រៀបធៀបវណ្ណកម្មអក្សរសិល្ប៍របស់បណ្ឌិតកវីីខ្មែរ មកឆ្លុះបញ្ចាំងតថភាពសង្គមតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋខ្មែរ នៅតែមានជំនឿលើអារក្សអ្នក្នតា ខ្មោចព្រាយ ម្រេញគង្វាល ជួរជំបួរ បង់បត់ ប៉ុន្តែមនុស្ស អាចបន្ទន់ចិត្តខ្មោចបានតាមវិធី “លៀងមេមត់ ឡើងអ្នកតា ថ្វាយសំណែន” មិនមែនប្រើអាវុធបង្ក្រាបនោះទេ។ បើខ្មោចនោះ មិនព្រមទទួលសំណែន ដឹងតែ “កាច់” នោះ លុះត្រា “អន្ទងឱ្យចូលដប” ដែលចាត់ទុកជាបរិបទគន្លឹះ សម្រាប់បក្សកាន់អំណាច ពិចារណា៕

RELATED ARTICLES