Monday, January 20, 2025
Homeសង្គម និងជីវិតប្រពន្ធពូកែជេរស្តីពេក ប្តីសំពង២ញញួរ ទុកជាការហាត់ប្រាណ

ប្រពន្ធពូកែជេរស្តីពេក ប្តីសំពង២ញញួរ ទុកជាការហាត់ប្រាណ

ខេត្តព្រៃវែង ៖ បុរសម្នាក់ទើបនឹងត្រឡប់មកពីបឹង រកត្រីបានច្រើន ក៏ចែករំលែកទៅឱ្យបងប្អូនខ្លះ គ្រាន់យកទៅស្លហូប ដោយមិនបានប្រាប់ប្រពន្ធឱ្យដឹងនោះទេ លុះប្រពន្ធបានដឹង ក៏ផ្ទុះកំហឹង ជេរបញ្ចោរប្តី ជេរយកៗ ដោយមិនបណ្តាក់មាត់ ទោះជាប្តីពន្យល់ហេតុផលយ៉ាងណា ក៏មិនខ្ចីស្តាប់ រហូតធ្វើឱ្យបុរសជាប្តីទប់កំហឹងមិនបាន ក៏ទាញញញួរមកវាយសំពងប្រពន្ធចំនួន២ញញួរ បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់។

ករណីហិង្សា ប្តីខឹងប្រពន្ធពូកែជេរស្តី វាយសំពងចំនួន២ញញួរនេះ បានកើតឡើង កាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិឥដ្ឋ ឃុំឬស្សីស្រុក ស្រុកពាមជរ។

ជនបង្កជាប្តី ដែលសំពងប្រពន្ធរយះក្បាល មានឈ្មោះសី វ៉េ អាយុ៤៧ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ ហុក សុផល អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធអ្នកទាំងពីរមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កជាប្តី បានចេញទៅបឹងរកត្រីដូចសព្វមួយដង លុះត្រឡប់ មកវិញរកបានត្រីច្រើនគួរសម ក៏យកត្រីទៅចែករំលែកឱ្យបងប្អូនសាច់ញាតិខ្លះទេ គ្រាន់យកទៅធ្វើម្ហូប ដោយមិនបានប្រាប់ប្រពន្ធឱ្យដឹងនោះទេ។ លុះត្រឡប់មកដល់ផ្ទះវិញ ក្រោយពីប្រពន្ធសួរនាំដឹងរឿងថាប្តីបានចែករំលែកត្រីឱ្យបងប្អូន ក៏ស្រាប់តែមួម៉ៅក្តៅចិត្ត រករឿងប្តីយ៉ាងខ្លាំង ហើយ ទោះជាប្តីព្យាយាមពន្យល់ហេតុផលយ៉ាងណា ក៏ប្រពន្ធមិនខ្ចីស្តាប់ និងថែមទាំងបានជេរបញ្ចោរប្តីកប់ៗមាត់ថែមទៀត ជាហេតុធ្វើឱ្យបុរសជាប្តី ទប់កំហឹងមិនបាន ក៏ទាញញញួរ មកវាយសំពងក្បាលប្រពន្ធចំនួន២ញញួរ បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់តែម្តង៕

RELATED ARTICLES