Sunday, November 17, 2024
Homeតារាខ្មែរនីតា វីរវង្ស មន្ត្រីធំតាមឆ្វែលស្នេហ៍

នីតា វីរវង្ស មន្ត្រីធំតាមឆ្វែលស្នេហ៍

ស្រីក្មេងនាងនីតា វីរវង្ស ដែលប្រកែកដាច់ខាតក្នុងការថតសម្តែងឈុតស្នេហារោលរាលក្តៅសាច់នៅសណ្ឋាគារនោះ ស្រាប់តែពេលនេះ ត្រូវបានគេបង្ហើបថា នារីតូចច្រឡឹងនេះត្រូវបានមន្ត្រីធំៗតាមឆ្វែលស្នេហ៍ រកតែរើខ្លួនគេចចេញមិនចង់ផុតឡើយ ព្រោះថា បុរសៗទាំងនោះសុទ្ធតែមានអំណាច និងទឹកលុយក្រាស់ ចង់ជះលើស្រីក្មេងរូបនេះឱ្យចូលទ្រុងស្នេហ៍។

ប្រភពបានឱ្យដឹងថា នាងវីរវង្ស ហាក់ស្ទាក់ស្ទើរចំពោះសំណើស្នេហ៍ទាំងនោះ ព្រោះភាគច្រើនបុរសទាំងនោះ គឺមានអាយុច្រើនជាងនាងឆ្ងាយពេក គឺដូចកូននិងឪពុកអ៊ីចឹង ហេតុនេះហើយ បានជានាងរារែកទទួលសម្ភារនិយម ប្រថុយធ្វើជាបណ្តូលចិត្តរបស់លោកធំៗនោះ។

នីតា វីរវង្ស ហាក់មិនមានការភ្ញាក់ផ្អើលឡើយ នៅពេលដែលត្រូវសួររឿងនេះ ដោយនាងអះអាងថា រឿងមានអ្នកស្រលាញ់នោះ គឺជារឿងធម្មតាទេ តែសំខាន់នៅលើខ្លួនឯងប៉ុណ្ណោះ ព្រោះថា សម័យនេះហើយ គ្មានអ្នកណាមកបង្ខំយើងឡើយ។

វីរវង្ស ថ្លែងថា “រឿងមានអ្នកស្រលាញ់ហ្នឹង ដូចគេនិយាយមែន តែមិនមែនសុទ្ធតែអ្នកធំទេ អ្នករកស៊ីអ្នកជំនួញ ក៏មានដែរបង។ និយាយទៅ យើងមិនទាន់ច្បាស់លាស់ទេ ព្រោះយើងមើលទៅលើគេសិនថា គេស្រលាញ់យើងហ្នឹងស្មោះអត់? ខ្ញុំមិនទាន់ហ៊ាននិយាយទេរឿងហ្នឹង ព្រោះមិនអាចចេះតែប្រថុយៗបានទេ គឺត្រូវពិចារណាឱ្យបានច្បាស់លាស់ជាមុនសិន ទើបបាន”។

នីតា វីរវង្ស ត្រូវបានម្តាយនាងជូនទៅគ្រប់កម្មវិធីថតសិល្បៈ និងកម្មវិធីផ្សេងៗទៀត ហើយម្តាយតារាសម្តែងរូបនេះនិយាយថា មិនអាចបណ្តោយឱ្យទៅតែម្នាក់ឯងទេ ព្រោះកូនគាត់នៅក្មេងណាស់។ ប៉ុន្តែ ម្តាយនាងនីតា និយាយដោយជឿជាក់លើកូនស្រីគាត់ថា នាងមិនជ្រួលជ្រើមទៅតាមការអូសទាញពីអំណាចទឹកលុយ និងសម្ភារនិយមទាំងនោះឡើយ ហើយការជ្រើសរើសគូស្រករ ទាល់តែមានការអនុញ្ញាតពីគាត់ដែរ ទើបទៅរួច។

គួរបញ្ជាក់ថា នាងនីតា វីរវង្ស ធ្លាប់ប៉ះរឿងដ៏រសើបថា ត្រូវតារាចម្រៀងផលិតកម្មសាន់ដេ នាយចឺម ចាប់រំលោភពេលដែលពួកគេសម្តែងរឿង “គំនុំខ្មោចទាំង3”។ តែទាំងវីរវង្ស និងនាយចឺម បានច្រានចោល ដោយថា ឈុតឆាកទាំងនោះ មានតែក្នុងផ្ទៃរឿងប៉ុណ្ណោះ នៅខាងក្រៅឆាក ពួកគេមិនដែលទាក់ទងគ្នារឿងស្នេហាឡើយ៕

RELATED ARTICLES