Sunday, November 17, 2024
Homeតារាខ្មែររ៉ាប៊ី មានមន្តស្នេហ៍មិនធម្មតា រហូតដល់ប្រុសអាមេរិក ឆាតសុំស្នេហ៍

រ៉ាប៊ី មានមន្តស្នេហ៍មិនធម្មតា រហូតដល់ប្រុសអាមេរិក ឆាតសុំស្នេហ៍

ម្ចាស់បទ “មាន់ស្រែ” ស្រីស្អាតរ៉ាប៊ី ដែលបានវិលត្រឡប់មកច្រៀងសម្តែងនៅអាមេរិក  តាំងពីក្រោយចូលឆ្នាំខ្មែរនោះ បានសារភាពថា នាងពិតជាមានបុរសអាមេរិក មួយចំនួន នៅតែឆាតមកតាមស្នេហាមែន តែនាងគ្មានបំណងយកប្តីប្រុសបរទេសឡើយ។ អ្វីដែលធ្វើឱ្យប្រុសៗមួយចំនួន ពិបាកដាក់អន្ទាក់ស្នេហ៍ស្រីស្រស់រ៉ាប៊ី នោះ គឺនាងថា គេពិបាកញ៉ែនាងបន្តិចហើយ ព្រោះលុយ ឡាន មិនសំខាន់ តែបុរសដែលនាងស្វែងរកដូចម្ជុលក្នុងបាតសមុទ្រនោះ គឺមិនងាយនិងជួបប្រទះឡើយ។

អតីតពិធីការិនីហង្សមាស រូបនេះ ថ្លែងថា  “ខ្ញុំខុសគេ ស្រលាញ់តែប្រុសណាចេះថ្នមចិត្តខ្ញុំទេ បើព្រងើយកន្តើយដាក់ខ្ញុំអី ទោះជាអ្នកឯងមានលុយប៉ុនណា ក៏ខ្ញុំមិនស្រលាញ់ដែរ។ និយាយដោយត្រង់ទៅចុះ បុរសដែលខ្ញុំតាមរកយូរហើយ តែមិនទាន់បានប្រទះហ្នុង គឺប្រុសដែលចេះថ្នាក់ថ្នមចិត្តយើង លើកបាយម្ហូបឱ្យយើងញ៉ាំដល់បន្ទប់អី អាហ្នឹងបានត្រូវជាមួយខ្ញុំ ហើយបើប៉ះបុរសបែបហ្នឹងអី ខ្ញុំស្រលាញ់ស្មោះណាស់។ តែឥឡូវយើងរកមនុស្សប្រុសបែបហ្នឹងមិនទាន់បានជួបទេ។ ថ្មីៗនេះដែរ ក្រោយខ្ញុំវិលត្រឡប់ មកច្រៀងពីអាមេរិកហ្នឹង ក៏មានបុរសៗខ្លះនៅទីនោះ គាត់ឆាតមករាប់អានសុំស្រលាញ់ អ៊ីចឹងក៏មានដែរ។ ប៉ុន្តែ ខ្ញុំដូចជាគ្មានបំណងចេញទៅរស់នៅស្រុកណាទេ ព្រោះមើលទៅ គ្មានប្រទេសណាល្អជាងស្រុកកំណើតយើងទេ”។

រ៉ាប៊ី បានចេញទៅច្រៀងនៅអាមេរិក ជាលើកទី១ កាលពីចុងខែមីនា ហើយវិលវិញដើមខែឧសភា។ តាមរយៈការល្បី១បទ “មាន់ស្រែ” នេះ ធ្វើឱ្យនាងរ៉ាប៊ី បានឡើងតម្លៃខ្លួនពីច្រៀង១កម្មវិធី ស៊ីថ្លៃ១០០០ដុល្លារ ទៅ១៥០០ដុល្លារផងដែរ៕

RELATED ARTICLES