Tuesday, January 21, 2025
Homeសង្គម និងជីវិតខឹងឪស្តីបន្ទោស កូនប្រុសសំពង១ដំបងរយះក្បាល

ខឹងឪស្តីបន្ទោស កូនប្រុសសំពង១ដំបងរយះក្បាល

ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ បានស្តីបន្ទោសកូនប្រុសរបស់ខ្លួន២-៣មាត់ ពីរឿងដើរផឹកស៊ី មិនគិតខ្វល់ពីរឿងរកការងារធ្វើ ចិញ្ចឹមជីវិត ស្រាប់តែកូនប្រុសផ្ទុះកំហឹង ក៏ស្ទុះទៅទាញដំបង មកវាយសំពងក្បាលឪពុកបង្កើតរបស់ខ្លួន បណ្តាលឱ្យបែកក្បាលហូរឈាមជោកខ្លួន រងរបួសធ្ងន់។

ករណីកូនប្រុសរមិលគុណសំពងក្បាលឪពុក១ដំបង បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលារសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់។

កូនប្រុសអកត្តញ្ញូដែលលើកដៃវ៉ៃឪពុកដោយគ្មានខ្លាចបុណ្យបាប មានឈ្មោះ ដាំ វីរៈ អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះជាឪពុក មានឈ្មោះឌិប ដាំ អាយុ៦១ឆ្នាំ មុខរបរកសិករ រស់នៅភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ជាកូនប្រុសគឺជាមនុស្សមិនមានការងារអ្វីធ្វើនោះទេ រាល់ថ្ងៃតែងដើរលេងផឹកស៊ី ស្រវឹងអួទីន មិនដែលខាន រហូតដល់ជនរងគ្រោះជាឪពុកឃើញកូនប្រុសស្ថិតក្នុងសភាពមិនដឹងខុសត្រូវបែបនេះ ទ្រាំមិនបានក៏ហៅកូនប្រុស មកស្តីបន្ទោស២-៣មាត់ ស្រាប់តែកូនប្រុសមិនត្រឹមតែមិនស្តាប់សម្តី ការទូន្មានប្រៀនប្រដៅរបស់ឪពុកប៉ុណ្ណោះទេ ថែមទាំងបង្ករឿងឈ្លោះ ប្រកែកជាមួយឪពុក រហូតឈានដល់អំពើហិង្សា ទាញដំបង មកវាយសំពងឪពុកបង្កើតចំក្បាល បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន រង របួសធ្ងន់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

RELATED ARTICLES