Tuesday, January 21, 2025
Homeសង្គម និងជីវិតស្រីចោទរំលោភ ប្រុសថាបានត្រឹមច្របាច់ ស្ទាបប្រដាប់ភេទ

ស្រីចោទរំលោភ ប្រុសថាបានត្រឹមច្របាច់ ស្ទាបប្រដាប់ភេទ

ខេត្តបន្ទាយមានជ័យ ៖ យុវជនឈាមរាវម្នាក់ បានទាក់ទងស្គាល់ក្មេងស្រីម្នាក់តាមហ្វេសប៊ុក រួចក៏លួងលោមណាត់ក្មេងស្រីឱ្យទៅជួបដល់បន្ទប់ជួលរបស់ខ្លួន និងបានចាប់បង្ខំរួមភេទរហូតដល់បានសម្រេច ព្រមទាំងគំរាមមិនឱ្យក្មេងស្រីនិយាយប្រាប់អ្នកណាទៀតផង លុះរឿងរ៉ាវបែកធ្លាយដឹងដល់ម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹង ឱ្យកម្លាំងអាវុធហត្ថចាប់ខ្លួនមកសួរនាំ ស្រាប់តែខាងប្រុសបានប្រកែកថា មិនបានចាប់រំលោភទេ គ្រាន់តែឱបថើប ច្របាច់ដោះ ស្ទាបប្រដាប់ភេទប៉ុណ្ណោះ។

ករណីរំលោភសេពសន្ថវៈទៅលើក្មេងស្រីជាអនីតិជននេះ បានកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតនៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវកម្លាំងអាវុធហត្ថចុះឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលស្នាក់នៅរបស់ជនសង្ស័យ។

ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះប្រាក់ សុធា អាយុ២៣ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះឈ.ដ.ល អាយុ១២ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា យោងលើពាក្យបណ្តឹងរបស់បុរសជាឪពុកមាក្មេងស្រីរងគ្រោះ និងដោយទទួលបានការអនុញ្ញាតពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថបានចុះប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ករណីខាងលើរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះប្រាក់ សុធា ដល់បន្ទប់ជួលដែលជនសង្ស័យស្នាក់នៅ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា តាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នាងនិងជនសង្ស័យ ធ្លាប់ស្គាល់ និងមានទំនាក់ទំនងជាមួយគ្នាតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ លុះមកដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យបានលួងលោមនាង ឱ្យទៅជួបដល់ក្នុងបន្ទប់ជួលរបស់គេ និងបានបង្ខំឱ្យរួមភេទជាមួយគេរហូតបានសម្រេច១លើក ថែមទាំងគំរាមមិនឱ្យនាងប្រាប់អ្នកណាទៀតផង ពុំនោះទេ គេនឹងសម្លាប់នាងចោល ទើបពេលកើតហេតុភ្លាមៗ នាងមិនហ៊ាននិយាយប្រាប់ម្តាយ និងយាយរបស់នាងទេ លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ទើបនាងដាច់ចិត្តបង្ហើបប្រាប់ម្តាយ និងយាយរបស់នាងពីរឿងរ៉ាវទាំងអស់ រហូតឈានដល់ការដាក់ពាក្យបណ្តឹង និងចាប់ឃាត់ខ្លួនជនសង្ស័យ។

ក្រោយធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួងលោមក្មេងស្រីរងគ្រោះទៅដល់បន្ទប់ជួលរបស់គេប្រាកដមែន តែមិនបានធ្វើសកម្មភាពរំលោភដូចអ្វីដែលនាងបានប្តឹងចោទប្រកាន់នោះទេ ពោលគឺរូបគេបានត្រឹមតែធ្វើសកម្មភាពឱបថើប ច្របាច់ដោះ និងលេងប្រដាប់ភេទក្មេងស្រីរងគ្រោះប៉ុណ្ណោះ៕

RELATED ARTICLES