Tuesday, January 21, 2025
Homeសង្គម និងជីវិតប្រពន្ធកូនរត់ចេញពីផ្ទះ ប្តីក្អួតឈាមស្លាប់

ប្រពន្ធកូនរត់ចេញពីផ្ទះ ប្តីក្អួតឈាមស្លាប់

ខេត្តកំពង់ធំ ៖ បុរសម្នាក់ត្រូវក្រុមគ្រួសារអះអាងថា មានជំងឺសរសៃប្រសាទជាច្រើនឆ្នាំមកហើយ និងចេះតែផឹកស្រាស្រវឹងជារៀងរាល់ ថ្ងៃ លុះពេលស្រវឹង តែងរករឿងទាញកាំបិតដេញកាប់ប្រពន្ធកូន ធ្វើឱ្យប្រពន្ធកូនភ័យក៏នាំគ្នារត់ចេញពីផ្ទះ ទៅស្នាក់នៅផ្ទះម្តាយបាន៣ថ្ងៃ ក៏ស្រាប់តែបុរសជាប្តីត្រូវគេប្រទះឃើញដេកស្លាប់នៅលើផ្ទះ ដោយមានឈាមហូរតាមមាត់ និងច្រមុះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិឈើទាល ឃុំបន្ទាយស្ទោង ស្រុកស្ទោង។
សាកសពបុរសដែលដេកស្លាប់នៅលើផ្ទះនេះ មានឈ្មោះអាន ប៊ីន អាយុ៥៣ឆ្នាំ មុខរបរកសិករ នៅភូមិកើតហេតុខាងលើ។

តាមសម្តីលោកអ៊ាន ប៉ិល ជាមេភូមិ និងអ្នករស់នៅជិតខាងជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះ បានកើតមានជំងឺសរសៃ ប្រសាទរយៈពេល៤ឆ្នាំមកហើយ និងជាមនុស្សញៀនស្រាស ហើយឱ្យតែផឹកស្រវឹងចេះតែរករឿង ដេញកាប់ប្រពន្ធកូនគ្មានលោះថ្ងៃ។ ដោយមានការភ័យខ្លាច ទើបស្ត្រីជាប្រពន្ធ បាននាំកូនចេញទៅរស់នៅផ្ទះម្តាយអស់រយៈពេល៣ថ្ងៃមកហើយ ដោយទុកឱ្យប្តី រស់នៅលើផ្ទះតែម្នាក់ឯង ដោយមានកាំបិតផ្គាក់ និងព្រួញនៅជិតខ្លួន រហូតគ្មាននណាហ៊ានទៅជិតឡើយ។

លោកមេភូមិបន្តថា លុះមកដល់ថ្ងៃទី១៨ និង១៩ ខែកក្កដា ឆ្នាំ២០១៨ ពុំឃើញជនរងគ្រោះចុះពីលើផ្ទះទេ។ រហូតដល់វេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការសង្ស័យ ទើបអ្នកជិតខាងបានចូលទៅហៅជនរងគ្រោះ តែមិនលឺសូរឆ្លើយសោះ ចំណែកទ្វារក៏បានដាក់គន្លឹះពីខាងក្នុងជាប់ទៀត ទើបអ្នកភូមិសម្រេចនាំគ្នាយករណាអាគន្លឹះទ្វារចូលទៅមើល ស្រាប់តែឃើញជនរងគ្រោះ ដេកផ្កាប់មុខស្លាប់បាត់ហើយ ដោយមានឈាមហូរចេញតាមមាត់និងច្រមុះទៀតផង៕

RELATED ARTICLES