Tuesday, January 21, 2025
Homeសង្គម និងជីវិតសុំរួមរ័កមិនបាន ចាប់រំលោភ ស្រីខឹងដាក់ពាក្យប្តឹង

សុំរួមរ័កមិនបាន ចាប់រំលោភ ស្រីខឹងដាក់ពាក្យប្តឹង

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានទាក់ទងជាមួយនារីវ័យក្មេងម្នាក់តាមទូរស័ព្ទ រហូតដល់ក្លាយជាសម្ព័ន្ធភាពស្នេហា បន្ទាប់មកក៏ណាត់ជួបនារីជាសង្សារមកជួបនៅកន្លែងស្ងាត់ លុះមកដល់ក៏ធ្វើសកម្មភាពលួងលោមសុំរួមរ័កមេត្រី ប៉ុន្តែត្រូវខាងស្រីបដិសេធ ទើបខាងប្រុសដែលកំពុងពុះកញ្ជ្រោលតណ្ហា ក៏បានធ្វើសកម្មភាពចាប់បង្ខំរួមរ័ករហូតដល់បានសម្រេច ជាហេតុធ្វើឱ្យខាងស្រីកើតទុក្ខ មិនសុខចិត្តក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកប្រុសព្រាននាំយកមកចាត់ការតាមច្បាប់។

ករណីប្រុសព្រានសុំស្រីរួមរ័កមិនបាន បែរជាចាប់បង្ខំរំលោភនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចស្ងាត់មួយកន្លែង ស្ថិតក្នុងភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ។
ប្រុសព្រានល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះរឿន អ៊ក អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះគ.ន.ត អាយុ១៦ឆ្នាំ រស់នៅភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រឿងហេតុដំបូង គឺជនសង្ស័យបានទាក់ទងស្គាល់នារីរងគ្រោះតាមទូរស័ព្ទ រហូតបង្កើតបានជាចំណងស្នេហ៍ លុះក្រោយមកជនសង្ស័យក៏បានណាត់ជួបនារីរងគ្រោះ នៅចំណុចកើតហេតុខាងលើ ស្រាប់តែពេលនារីរងគ្រោះមកដល់ ជនសង្ស័យក៏បានផ្តោះផ្តងស្នេហា និងបានព្យាយាមលួងលោមសុំរួមរ័កមេត្រី ប៉ុន្តែត្រូវខាងស្រីបដិសេធ ទើបធ្វើឱ្យខាងប្រុសដែលកំពុងឆេះឆួលតណ្ហាទប់ អារម្មណ៍មិនជាប់ ក៏ចាប់បង្ខំរំលោភនារីរងគ្រោះរហូតដល់បានសម្រេចតែម្តង រួចក៏បែកផ្លូវគ្នាត្រឡប់ទៅផ្ទះវិញរៀងខ្លួន៕

RELATED ARTICLES