Tuesday, January 21, 2025
Homeសង្គម និងជីវិតម្ចាស់យកសាច់គោទៅលក់ ភ្លើងឆេះផ្ទះហ្មត់

ម្ចាស់យកសាច់គោទៅលក់ ភ្លើងឆេះផ្ទះហ្មត់

ខេត្តកោះកុង ៖ ផ្ទះប្រជាពលរដ្ឋខ្មែរ-អ៊ិស្លាម១ខ្នង ខណៈដែលម្ចាស់ផ្ទះ យកសាច់គោទោលក់នៅឯផ្សារមួយភ្លែត ស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៧និង១៥នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បណ្តាលឱ្យផ្ទះ និងទ្រព្យសម្បត្តិនៅក្នុងនោះទាំងប៉ុន្មាន ត្រូវរងការបំផ្លាញអស់គ្មានសល់។

ម្ចាស់ផ្ទះអគ្គិភ័យឆាបឆេះមានឈ្មោះ ទត រ៉ូត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ជនជាតិខ្មែរអ៊ិស្លាម មានប្រពន្ធឈ្មោះសែត ហាទីម៉ាស់ មានលំនៅភូមិឈូក ឃុំជីខលើ។
ផ្ទះមានទំហំ៦ម៉ែត្រគុណនិង៩ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសីឆេះអស់ទាំងស្រុង លុយខ្មែរ៩លានរៀល លុយដុល្លារ៣០០ដុល្លារ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំទៀត។

តាមប្រភពពីម្ចាស់ផ្ទះ រងគ្រោះបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធគាត់ បានចាក់សោទ្វារផ្ទះទុកចោល ដោយយកសាច់គោទៅលក់នៅឯផ្សារ និងមិននឹកស្មានថា មានភ្លើងឆេះផ្ទះបែបនេះឡើយ។ លុះពេលគាត់ កំពុងតែលក់សាច់គោ ស្រាប់តែមានអ្នកជិតខាង ទូរស័ព្ទប្រាប់ថា ផ្ទះគាត់ត្រូវភ្លើងឆេះ ទើបគាត់ប្រញាប់ប្រញាល់ធ្វើដំណើរមកផ្ទះវិញ តែគួរឱ្យស្តាយ ផ្ទះ និងទ្រព្យសម្បត្តិរបស់គាត់ ទាំងប៉ុន្មាននៅក្នុងនោះ ត្រូវអគ្គិភ័យឆេះបំផ្លាញអស់គ្មានសល់ទៅហើយ ធ្វើឱ្យគាត់រន្ធត់ចិត្ត ស្តាយទ្រព្យសម្បត្តិជាពន់ពេក។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះ មកដល់ត្រឹមធ្វើកំណត់ហេតុរួចបញ្ជាក់ថា ករណីអគ្គិភ័យនេះ បណ្តាលមកពីទុស្សេខ្សែភ្លើងមិនមានជាប់ពាក់ព័ន្ធករណីអ្វីឡើង ហើយក៏មិនបណ្តាលឱ្យមានមនុស្សណាម្នាក់ស្លាប់ ឬគ្រោះថ្នាក់ក្នុងហេតុការណ៍នេះឡើយ៕

RELATED ARTICLES