បើមានអារម្មណ៍ថា ចាប់ផ្តើមធុញទ្រាន់នឹងការរួមភេទ ទោះព្យាយាមរកក្បាច់ ពិសេសៗ មកប្រើយ៉ាងណាក្តី ក៏គ្មានអ្វីគួរឱ្យពុះកញ្ជ្រោលសោះ។ ប៉ុន្តែចំណុចល្អៗដូចខាងក្រោមនេះ អាចជួយសង្គ្រោះជីវិតសិចឱ្យរស់រវើកឡើងវិញបាន។
១-បន្ទប់ទឹក ៈ បន្ទប់ទឹកនេះ បង្កើតអារម្មណ៍រំភើបបានយ៉ាងអស្ចារ្យ ព្រោះអាចយករបស់ប្រើប្រាស់ក្នុងបន្ទប់ទឹក មកជាជំនួយអំឡុងពេលរួមភេទបាន ដូចជា ជាក្បាលទឹកផ្កាឈូក ដែលបើកទុកអំឡុងរួមភេទ ដើម្បីភាពរលូន ឬជាអាងដែលដាក់ទឹកពេញ រួចចុះទៅស្និទ្ធស្នាលក្នុងទឹកបានទៀតផង។ ប៉ុន្តែ ប្រសិនចង់បន្ថែមភាពសិចស៊ីចូលទៅបន្តិច ភាគីស្ត្រីគួរតែពាក់អាវក្រណាត់ ពណ៌ស រលុងៗ ព្រោះពេលសើមជោក ឃើញសិចស៊ី។
២-ក្នុងរថយន្ត ៈ ក្នុងរថយន្ត អ្នកខ្លះអាចយល់ថា វាចង្អៀត មិនស្រួលក្នុងការរួមភេទ ប៉ុន្តែការពិតនៅកន្លែងចង្អៀតនេះហើយ ដែលជួយឱ្យគូស្នេហ៍ស្និទ្ធស្នាលជាងមុន គ្រាន់តែនាំគ្នាបើករថយន្តទៅកន្លែងដែលមានបរិយាកាសរ៉ូមែនទិក រួចចតរថយន្តនៅកន្លែងដែលស្ងាត់ពីភ្នែកមនុស្ស អាចសាងបទពិសោធន៍សិចដ៏សែនព្រឺព្រួចបាន។ ប៉ុន្តែកុំភ្លេចពន្លត់ម៉ាស៊ីនផង មុននឹងរួមភេទ ព្រោះឧបទ្ទវហេតុអាចកើតបានជានិច្ច។
៣-ក្នុងផ្ទះបាយ ៈ មនុស្សជាច្រើនអាចគិតថា រួមភេទក្នុងបន្ទប់ផ្ទះបាយ ជារឿងគួរឱ្យខ្ពើម ព្រោះជាកន្លែងសម្រាប់ចម្អិន និងទទួលទានអាហារ ទើបធ្វើឱ្យផ្ទះបាយមើលទៅដូចជាកន្លែងដែលកខ្វក់។ ជាដំបូងត្រូវលះបង់គំនិតមិនល្អទាំងនោះចោលសិន រួចកែខៃងាយៗ ដោយការសម្អាតបន្ទប់ផ្ទះបាយ និងតុទទួលទានអាហារឱ្យស្អាត។ បន្ទាប់មកបណ្តោយឱ្យបរិយាកាសនាំចិត្តអណ្តែតត្រសែតទៅដល់ឋានសួគ៌ា។
៤-ក្នុងជណ្តើរយោង ៈ ក្នុងជណ្តើរយោង អាចមិនសមស្របចំពោះការរួមភេទប៉ុន្មានឡើយ ប៉ុន្តែប្រសិនចង់រួមភេទបែបប្លែកថ្មី ក្នុងជណ្តើរយោង គួររកពេលដែលមិនមានមនុស្សប្រើការ និងត្រូវពិនិត្យមើលថា ខាងក្នុងមានកាមេរ៉ាសុវត្ថិភាពឬអត់? ប្រសិនប្រាកដចិត្តហើយ គួរប្រញាប់រួមភេទឱ្យលឿនបំផុត ព្រោះធម្មតា ពេលឡើងចុះជណ្តើរយោងប្រើពេលខ្លី ឬប្រសិនមិនទាន់ពិតមែន អាចគ្រាន់តែបបោសអង្អែលគ្នាឱ្យតណ្ហាឆាបឆេះ រួចទៅបន្តក្នុងបន្ទប់ ក៏ជួយដាស់អារម្មណ៍ឱ្យរោលរាលបានដូចគ្នា។
៥-នៅតាមកាំជណ្តើរ ៈ ប្រសិនជាជណ្តើរក្នុងផ្ទះក៏ជារឿងធម្មតា។ ដូច្នេះ អាចសាកល្បង ជណ្តើរផ្លូវគេចពីអាសន្ននៅកន្លែងធ្វើការ ក៏រំភើបមិនតិចឡើយ។ ប៉ុន្តែគួរជ្រើសអំឡុងពេលដែលទុកចិត្តថា មិនមានអ្នកណាប្រើជណ្តើរនេះ ដោយប្រើបង្កាន់ដៃ និងកាំជណ្តើរជាជំនួយឱ្យក្បាច់សិចកាន់តែពុះកញ្ជ្រោល។
៦-វាលស្មៅ ៈ ប្រសិននៅផ្ទះមានទីវាលស្មៅមុខផ្ទះ ត្រូវប្រើឱ្យមានប្រយោជន៍។ ប៉ុន្តែ មិនត្រូវប្រហែសឡើយ ព្រោះអាចធ្វើឱ្យអ្នកជិតខាងគាំងបេះដូងបាន។ គួររកឧបករណ៍ដើម្បីជាជំនួយ ដូចជា តង់យកមកបោះលើវាលស្មៅ រួចរួមភេទក្នុងនោះ វានឹងសាងភាពរំភើបបានល្អមិនតិចជាងកន្លែងផ្សេងឡើយ៕