Tuesday, January 21, 2025
Homeសង្គម និងជីវិតជិះម៉ូតូប៉ះគ្នាតិចតួច ដាល់ស្រីធ្លាក់ពីលើម៉ូតូ ទារជំងឺចិត្ត៧៥០ដុល្លារ

ជិះម៉ូតូប៉ះគ្នាតិចតួច ដាល់ស្រីធ្លាក់ពីលើម៉ូតូ ទារជំងឺចិត្ត៧៥០ដុល្លារ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានជិះម៉ូតូដឹកគ្នា ជ្រុលទៅបុកគូទម៉ូតូក្មេងស្ទាវ២នាក់ បណ្តាលឱ្យរងការខូចខាតតិចតួច ស្រាប់តែធ្វើឱ្យភាគី ក្មេងស្ទាវផ្ទុះកំហឹង ស្ទុះចុះមកដាល់ស្ត្រីជាប្រពន្ធ បណ្តាលឱ្យធ្លាក់ពីលើម៉ូតូ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនក្មេងស្ទាវ ទាំង២នាក់ទៅសួរនាំ ដោយភាគីរងគ្រោះ បានប្តឹងទាមទារសំណងជំងឺចិត្តចំនួន៧៥០ដុល្លារ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច បែរជាផ្ទុះហិង្សានេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចទល់មុខនឹងផ្សារទំនើបអ៊ីអន តាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមសម្តីនារីរងគ្រោះ សុំមិនបញ្ចោញឈ្មោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធនាងបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1M-2299 ដឹកគ្នាចេញពីផ្ទះ ក្នុងគោលបំណងទៅទទួលម្តាយនៅម្តុំផ្សារទំនើប អ៊ីអន ខណៈពួកគាត់ធ្វើដំណើរមកដល់ចំណុចកើតហេតុ ម៉ូតូរបស់ពួកគាត់បានជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿង ម៉ាកឌូក របស់យុវជន២នាក់នោះ ពីក្រោយបន្តិច ស្រាប់តែពេលនោះខាងយុវជន២នាក់ដែលជិះម៉ូតូធុនធំម៉ាកឌូកនោះ បានចុះពីលើម៉ូតូមកវាយគាត់ជាស្ត្រី១ដៃចំផ្ទៃមុខ បណ្តាលឱ្យធ្លាក់ពីលើម៉ូតូតែម្តង ហើយពេលនោះដែរ ប្តីរបស់គាត់បានចុះពីលើម៉ូតូ វាយទៅលើយុវជន២នាក់នោះទៅវិញទៅមក បណ្តាលឱ្យរងបួសហើមមុខ បន្តិចបន្តួច ហើយត្រូវបានសន្តិសុខយាមផ្សារជួយឃាត់ ចាប់យុវជន២នាក់នោះ យកមកឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ដើម្បីសាកសួរ តែម្តង។

ដោយឡែកខាងយុវជន ២នាក់នោះវិញគឺមិនបាននិយាយស្តី បកស្រាយអ្វីទាំងអស់ លុះពេលសមត្ថកិច្ចនាំភាគីទាំងសងខាង ទៅដល់ប៉ុស្តិ៍ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយខាងស្ត្រីរងគ្រោះទាមទារសំណងជំងឺចិត្តចំនួន៧៥០ដុល្លារ តែខាងយុវជនទាំងពីរនាក់ អត់ មានដំណោះស្រាយនោះទេ។ ទើបស្ត្រីរងគ្រោះសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES