Wednesday, January 22, 2025
Homeសង្គម និងជីវិតដើរមើលទឹកស្រែក្រោយផ្ទះ រន្ទះបាញ់ស្លាប់

ដើរមើលទឹកស្រែក្រោយផ្ទះ រន្ទះបាញ់ស្លាប់

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ឃើញមេឃធ្លាក់ភ្លៀង ក៏ដើរចេញពីផ្ទះបំណងទៅមើលទឹកស្រែ ស្រាប់តែអកុសល ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចវាលស្រែ ក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស។

បុរសរងគ្រោះ ដែលត្រូវរន្ទះបាញ់ស្លាប់នេះ មានឈ្មោះមួន សិទ្ធ អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុនៅក្នុងភូមិសាស្ត្រខាងលើ មានភ្លៀងធ្លាក់មួយមេធំ ឃើញបែបនេះ ជនរងគ្រោះក៏បានដើរចេញពីផ្ទះ សំដៅទៅវាលស្រែដើម្បីទៅមើលទឹកស្រែនៅក្រោយភូមិតែម្នាក់ឯង ស្រាប់តែអកុសល ពេលដើរដល់វាលស្រែ ក៏មានផ្គរ លាយឡំនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំង ហើយក៏មានរន្ទះបាញ់ចំជនរងគ្រោះបណ្តាលឱ្យដួលស្លាប់នៅវាលស្រែ យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះពិតជារងគ្រោះដោយរន្ទះបាញ់ស្លាប់ប្រាកដមែន  ហើយបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES